មនុស្សចំនួន៨នាក់ ត្រូវបានបញ្ជូនទៅតុលាការ នៅថ្ងៃនេះ ករណីលេងល្បែងជល់មាន់

0

ខេត្តបាត់ដំបង៖មន្ត្រីនគរបាលខេត្តបានឲ្យដឹងថា មនុស្សចំនួន៨នាក់ រួមនឹងវត្ថុតាង ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃ ទី២៦សីហា នេះ ពាក់ព័ន្ធលេងល្បែងជល់មាន់។ ចំណែកអ្នកលេងមួយចំនួនទៀតបានរត់គេចខ្លួនអស់ នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល លោក ឈឿង គឹមសុង បានឲ្យដឹងថា ការបង្ក្រាបល្បែងស៊ីសង ធ្វើឡើងនៅថ្ងៃ ទី២៥ ខែសីហា ម្សិលមិញ នៅចំណុចភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង តាមបទបញ្ជាផ្ទាល់ពីលោកស្នងការខេត្ត។

យោងតាមរបាយការណ៍ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានឲ្យដឹងថា ជនសង្ស័យទាំង ០៨នាក់រួមមាន៖
១/ឈ្មោះ ឡុ ង រតនៈ អាយុ៤៦ឆ្នាំ។ ២/ឈ្មោះ ឃុំ សាវុទ្ធ អាយុ៤៧ឆ្នាំ។ ៣/ឈ្មោះ អ៊ាន នឿត អាយុ៤២ឆ្នាំ ៤ /ឈ្មោះ យី ពិសី អាយុ៣០ឆ្នាំ ៥ -ឈ្មោះ ខេង លាក អាយុ៦១ឆ្នាំ ៦ /ឈ្មោះ គឹម /បាន អាយុ៣១ឆ្នាំ ៧/ ឈ្មោះ សេង ម៉េត អាយុ៦៥ ឆ្នាំ ៨ /ឈ្មោះ ជា សាវ៉ុន អាយុ៤៣ ឆ្នាំ។ ដោយឡែកវត្ថុតារឹបអូស វត្ថុតាង រួមមាន សង្វៀនជល់មាន់១ មាន់ជល់ចំនួន០២ក្បាល និង ម៉ូតូចំនួន៩គ្រឿង រួមទាំងសម្ភារៈពាក់ព័ន្ធ មួយចំនួនទៀត។

បើតាមប្រភពបានឲ្យដឹងថាទីតាំងជល់មាន់ នេះ បានបើកដំណើរជាយូណាស់មកហើយ ទើបតែសមត្ថកិច្ចចុះបង្ក្រាប៕SRP