
ខេត្តកំពង់ចាម៖មន្ត្រីសាលាខេត្តបានឲ្យដឹងថា អាជ្ញាធខេត្តកំពង់ចាម បានរៀបចំជាទីលានចាក់សំរាមថ្មី នៅលើទីតាំងដីគ្រប់គ្រងដោយរដ្ឋមួយកន្លែង ទំហំប្រមាណជិត២០ ហិកតា ដែលមានអំណោយផលល្អ ព្រោះទីតាំងដីនេះនៅឆ្ងាយពីលំនៅដ្ឋាន របស់ប្រជាពលរដ្ឋ ហេីយទំហំដីនេះ ក៏ត្រូវតាមស្តង់ដា របស់ម្ចាស់គម្រោង ADB គាំទ្រដោយក្ក្រសួងបរិស្ថាន។
មន្ត្រីសសាលាខេត្តបានឲ្យដឹងទៀតថា បច្ចុប្បន្នខេត្តកំពង់ចាម មានទីលានចាក់សំរាមមួយកន្លែង ស្ថិតនៅក្នុងឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ដែលមានទំហំប្រមាណជា១០ ហិកតា ត្រូវបានក្រុមហ៊ុនប្រមូលសំរាមនៅក្នុងក្រុងកំពង់ចាម ហើយយកទៅចាក់ចោលនៅតំបន់នោះ។
កន្លងមកលោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឧបត្ថម្ភផ្ដល់ម៉ូតូ និងរថយន្តដឹកសំរាម ជូនដល់រដ្ឋបាលខេត្តកំពង់ចាម ជាច្រើនគ្រឿង ដោយបាន បែងចែក ជូនតាមបណ្ដាក្រុងស្រុកមួយចំនួន ដេីម្បីប្រើប្រាស់ក្នុងយុទ្ធនាការ ប្រមូលសំរាមឲ្យបានស្អាត និងមានបរិស្ថានល្អ។
សូមបញ្ជាក់ថានៅព្រឹកមិញនេះលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រី ពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យទីតាំចំណុចទួលទល់មេឃ ស្ថិតក្នុងភូមិទួលស្រែ ឃុំកោះរការ សស្រុកកំពង់សៀម ដេីម្បីរៀបចំទៅជាទីលានចាក់សំរាម៕SRP

