ខេត្តកំពង់ចាម៖លោកអ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមនឹងអភិបាលរងខេត្ត នៅព្រឹកមិញនេះបានទទួលអំណោយជាសម្ភារ និងថវិកា ពីសប្បុរសជន។
លោកអ៊ុន ចាន់ដា បានថ្លែងអំណរគុណ និងជូនពរដល់ សប្បុរសជន ដែលបានឧបត្ថម្ភ គាំទ្រដល់គណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជាការចូលរួមចំណែក យ៉ាងសំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតជំងឺដ៏កាចសាហាវនេះ ហើយក៏ជាការជួយរំលែកទុក្ខលំបាក និងការខ្វះខាត របស់ពលករចំណូលស្រុក ក៏ដូចជាអ្នកពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ ដែលកំពុងធ្វើចត្តាឡីស័ក ផងដែរ។
គួរបញ្ជាក់ផងដែរថា ពិធីប្រគល់ និងទទួលអំណោយនេះ ដោយលោកសៀម សាវ៉ាន់ និងលោកស្រី ជួង ម៉ារុន បានជួយឧបត្ថម្ភ ថវិកាចំនួន ១០លានរៀល ម៉ាស ១៥កេស អាកុលSNK ១៥កាន ទឹកបរិសុទ្ធវីតាល់ ១៥០កេស ត្រីខ ១០០០កំប៉ុង និងមី ចំនួន១០០កេសតូច ផងដែរ៕SRP

