លោកហ៊ុន ម៉ានិត ប្រកាសតែងតាំង ប្រធានគណបក្សប្រជាជន​កម្ពុជា​ ​ស្រុក​ចំការលេី​

0

ខេត្តកំពង់ចាម៖លោកហ៊ុន ម៉ានិត ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកចំការលើ​ បានប្រកាសតែតាំង​ លោក​សម​ ពិសិដ្ឋ​ ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជន​ ស្រុកចំការលើថ្មី។

ពិធីធ្វើឡើងនៅថ្ងៃទី​២០​ ខែសីហា​ ឆ្នាំ​២០២១​នេះ​ ដោយមានការចូលរួមពីលោអ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម និងលោក ខ្លូត ផន អនុប្រធានគណៈប្រចាំការ គណបក្សខេត្ត និងលោក លោកស្រី សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ជាច្រើនរូបផងដែរ។

លោក​សម​ ពិសិដ្ឋ​ ប្រធាន​គណបក្សប្រជាជន​កម្ពុជា​ ស្រុកចំការលើ​​ថ្មី បានឡើងធ្វើការថ្លែង អំណរគុណចំពោះ​ ថ្នាក់ដឹកនាំដែលបានផ្តល់នូវជំនឿទុកចិត្តលេីរូបលោក ឲ្យទទួលមុខតំណែងជា ប្រធានគណបក្ស​ប្រជាជន​កម្ពុជា​ស្រុកចំការលើ​ ហើយលោក​ក៏​បានធ្វើការប្តេជ្ញាចិត្តថា នឹង អនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងគណបក្ស សំដៅពង្រឹងធ្លុងសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្ស​ ឲ្យកាន់តែរឹងមាំ​ ទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង ដោយឈរលើគោលការណ៍ សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ ដើម្បីឈានឆ្ពោះទៅដណ្តើមជ័យជំនះគ្រប់ការបោះឆ្នោតជាបន្តបន្ទាប់។

លោកអ៊ុន​ ចាន់ដា ក៏ណែនាំដល់អាជ្ញាធរ​ស្រុក​ចំការលេីត្រូវយកចិតទុកដាក់ខ្ព​ល់​ លើផ្នែកសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ​ បន្តរួមគ្នាអនុវត្តគោលនយោបាយ ភូមិយុំ មានសុវត្ថិភាព អប់រំផ្សព្វផ្សាយ ច្បាប់ចរាចរផ្លូវគោក ​លប់បំបាត់ល្បែងសីសង​ និងគ្រឿងញៀន​ ជាពិសេស​​ត្រូវ​ផ្សព្វផ្សាយ​ឲ្យ​មាន​ការ​អនុវត្ត​វិធានការ​ ៣ការពារ​ ៣កុំ​ ដេីម្បីចៀសសផុត​ពី​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​៕SRP