ប៉ូលិសក្រុងសៀមរាប ឃាត់ខ្លួនមនុស្សមួយក្រុម នៅកែងស្តុបស្មាយលីង ដោយបានជួបជុំគ្នា

0

ខេត្តសៀមរាប៖កម្លាំងគណៈបញ្ជារការឯកភាព រដ្ឋបាលក្រុងសៀមរាប នៅល្ងាចថ្ងៃទី១៩ ខែសីហាឆ្នាំ២០២១នេះ បានចុះឃាត់ខ្លួនមនុស្សមួយក្រុមកំពុងជួបជុំគ្នា ដោយមិនបានអនុវត្តតាមវិធានការណែនាំ របស់ ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ ស្ថិតនៅចំណុច កែងស្តុបស្មាយលីង ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដោយបាននាំមកធ្វើកិច្ចសន្យាអប់រំណែនាំ អោយចូលរួមអនុវត្តតាមវិធានការណែនាំរបស់ ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ ផងដែរ។

ប៉ូលិសក្រុងសៀមរាបបានឲ្យដឹងថា ការចុះឃាត់ខ្លួនមនុស្សក្រុមខាងលើបន្ទាប់ពីមាន សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានផ្ដល់ព័ត៌មាន៕SRP