ឃាត់ខ្លួនស្ត្រី៥នាក់ ករណីលេងល្បែង ស៊ីគូថៃ

0

ខេត្តកណ្តាល៖ស្ត្រីចំនួន៥នាក់ត្រូវបាននគរបាលឃាត់ខ្លួនករណីលេងល្បែងស៊ីសង។

ការឃាត់ខ្លួនធ្វើឡើង នៅថ្ងៃព្រហស្បត្តិ៍ ទី១៩ ខែសីហាឆ្នាំ២០២១នេះ ត្រង់ចំណុចផ្ទះឈ្មោះ ម៉ិល សុភី ស្ថិតភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

នគរបាលខេត្តកណ្ដាលបានដឹងថា ស្ត្រីទាំង៥ នាក់ដែលត្រូវបានឃាត់ខ្លួន១- ឈ្មោះ ម៉ិល សុភី អាយុ៥៦ឆ្នាំនៅភូមិកំពង់ពោធិ៍។
២-ឈ្មោះ សាត ទី អាយុ ៣៦ឆ្នាំ នៅភូមិកំពង់ពោធិ៍។
៣-ឈ្មោះ វ៉ន ញ៉ឹប អាយុ ៥១ ឆ្នាំនៅភូមិកំពង់ពោធិ៍។
៤-ឈ្មោះ ផាត ម៉ាប់ អាយុ ៣៣ ឆ្នាំ នៅភូមិកំពង់ពោធិ៍។
៥-ឈ្មោះ ហេង សៀងង៉ អាយុ ៥៤ឆ្នាំ នៅភូមិក្បាលជ្រោយ។

ការបង្ក្រាបនេះ នគរបាលបានដកហូត
វត្ថុតាងចាប់យករួមមាន៖
១-បៀរនីឡុងចំនួន ១០៣ សន្លឹក
២-ប្រអប់បៀរចំនួន ២
៣-ទូរសព្ទ័ OPPO ១ គ្រឿង
៤-កន្សែងពណ៌ក្រហមចំនួន ១
៥-កំប៉ុងជរ័ចំនួន ១
៦-លុយចំនួន ១០២,៥០០ រៀល។

បើតាមនគរបាលបានបញ្ជាក់ថាបន្ទាប់ ពីសួរសួរដោយផ្អែកតាមចម្លើយសារភាព ឃើញថាអ្នកទាំង០៥នាក់បានលេងល្បែង(បៀរ) ស៊ីគូថៃតិចតួច សមត្ថកិច្ចក៏បានធ្វើកិច្ចសន្យា ណែនាំ អប់រំ ជាលើកទី១ ឲ្យបញ្ឈប់ដាច់ខាតការប្រមូលផ្តុំគ្នាលេងល្បែងស៉ីសងគ្រប់ប្រភេទចាប់ពីពេលនេះតទៅ រួចឲ្យពួកគាត់ត្រឡប់ទៅគេហដ្ឋានវិញ៕SRP