សមត្ថកិច្ចខេត្តសៀមរាប បង្ក្រាបការដឹកជញ្ជូនឈើតិចតួច សម្រាប់ប្រើប្រាស់ក្នុងស្រុក

0

ខេត្តសៀមរាប៖ក្រុមសមត្ថកិច្ចខេត្តបានបង្ក្រាបគោយន្តកន្រៃពីរគ្រឿងដឹកឈើល្មើសច្បាប់ ចំនួន៤មែត្រគូប ដែលឆ្លងកាត់មកពីខេត្តព្រះវិហារ ចូលមកតាមព្រំប្រទល់ស្រុកស្វាយលើ ខេត្តសៀមរាប។

ការបង្ក្រាបនេះ បានធ្វើឡើង ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ត្រង់ចំណុចភូមិត្រពាំងស្វាយឃុំស្វាយលើ ស្រុកស្វាយលើខេត្តសៀមរាប។

មន្ត្រីរដ្ឌបាលព្រៃឈើបានឲ្យដឹងថា ករណីនេះគោយន្តដឹកឈើមួយគ្រឿងបានប្រគល់ឲ្យទៅម្ចាស់វិញ។ ដោយឡែកមួយគោយន្តទៀត ត្រូវយកទៅរក្សាទុកនៅសង្កាត់រដ្ឌបាលព្រៃឈើ ស្វាយលើ។ មន្ត្រីរដ្ឋបាលព្រៃឈើថា ការបង្ក្រាបនេះ ដោយនគរបាលប្រឆាំងបទល្មើសេដ្ឌកិច្ចខេត្តសៀមរាប និងនគរបាលស្រុកស្វាយលើ ក្រុមប្រឹក្សាស្រុកស្វាយលើ លោកមេភូមិត្រពាំងស្វាយផងដែរ។

យោងតាមប្រភពបានឲ្យដឹងថា នៅស្រុកស្វាយលើមានករណីការដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យ ដោយមានឈ្មោះសិទ្ធ និងឈ្មោះ វង ធ្វើការដឹកជញ្ជូនដោយមិនញញើតនឹងសមត្ថកិច្ចនោះឡើយ។ ប្រការដែលឈ្មួញខាងលើហ៊ានដឹកជញ្ជូនឈើដោយរលូនបែបនេះ ត្រូវបានគេសង្ស័យថាម្ចាស់ឈើមានការផ្ដល់ផលប្រយោជន៍ណាមួយឲ្យអាជ្ញាធរជំនាញពាក់ព័ន្ធ ទើបពួកគេធ្វើការដឹកជញ្ជូនដោយមិនមានការបង្ក្រាប។ ក៏ប៉ុន្តែប្រសិនជាពលរដ្ឋដឹកឈើបន្តិចបន្តួចសម្រាប់សាងសង់លំនៅដ្ឋានវិញត្រូវបានកម្លាំងជំនាញចម្រុះ នាំគ្នាបង្ក្រាបយកស្នាដៃជាក់ជាពុំខាន៕SRP