ភ្នំពេញ៖សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកឡើងថា៖ខ្ញុំអាចបញ្ចាំផ្ទះយកលុយទៅទិញពីកសិករ ដែលកំពុងជួបការលំបាក តែខ្ញុំពុំមានលទ្ធភាព ជួយដល់ម្ចាស់ដី ដែលមានចំការមៀនច្រើននោះទេ សុំការយោគយល់ផង។
សម្ដេច ហ៊ុន សែន ថា៖ សម្រាប់ចំការមៀន របស់មន្ត្រីទាំងសុីវិល ទាំង កងកម្លាំងប្រដាប់អាវុធ ឬរបស់ឧកញ៉ា អ្នក
ឧកញ៉ា ឬអ្នកជំនួញត្រូវរកទីផ្សារដោយខ្លួនឯង។
នេះបើតាមសម្ដេច ហ៊ុន សែន បានលើកឡើងនៅលើទំព័រហ្វេសប៊ុក។
សម្ដេចបានសរសេរថា ថ្មីៗនេះខ្ញុំបានចេញបញ្ជាឱ្យនាយឧត្តមសេនីយ ហុីង ប៊ុនហៀង ដឹកនាំ កម្លាំងទៅប្រមូលទិញផ្លែមៀនពីកសិករដែល មិនអាចរកទីផ្សារដើម្បីលក់មៀនបាន។
សម្ដេចហ៊ុន សែន បានបន្តថា នៅពេលប្រមូលទិញបាន ខ្ញុំនឹងយកទៅចែកជូន កងទ័ព នគរបាល អាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺ បងប្អូន ដែលកំពុងធ្វើចត្តាឡីស័ក ទទួលទាន ដោយមិនគិតថ្លៃ។ នេះជាវិធីដោះទាល់ក្នុងកាលទេសៈដ៏លំបាកកុំឱ្យកសិករក្រីក្រ យើងខាតបង់ធ្ងន់ធ្ងរពេក ហើយខ្ញុំក៏មិនប្រើថវិកាជាតិដើម្បីទិញនោះដែរ។
សម្ដេច ហ៊ុន សែន បានបន្ថែមថា៖ ជាដំណោះសម្រាប់រយៈពេលខាងមុខគឺ ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម អភិបាល
ខេត្តបាត់ដំបងនិងប៉ៃលិនត្រូវខិតខំដោះស្រាយរកទីផ្សារជូនកសិករយើង។ ឯកឧត្តម ហុីង ប៊ុនហៀង ឯកឧត្តមងួន រតនៈ អភិបាលខេត្តបាត់ដំបង លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនត្រូវចងចាំ ពាក្យ(ទិញពីកសិករ) សំដៅដល់កសិករក្រីក្រ ដែលដាំមៀនដោយផ្ទាល់៕SRP

