អភិបាលខេត្តត្បូងឃ្មុំ ប្រាប់មន្ត្រីនគរបាល ត្រូវបន្តការពារ សុខសុវត្ថិភាព សណ្តាប់ធ្នាប់ សាធារណៈ ជូនប្រជាពលរដ្ឋ ឲ្យបានកាន់តែល្អប្រសើរ

0

ខេត្តត្បូងឃ្មុំ៖អភិបាលខេត្តត្បូងឃ្មុំ លោក ជាម ច័ន្ទសោភ័ណ ប្រាប់ដល់មន្ត្រីនគរបាលទាំងអស់ ត្រូវបន្តធ្វើកិច្ចការពារ សុខសុវត្ថិភាពសណ្តាប់ធ្នាប់ សាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ ស្របតាមគោលនយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព» របស់ រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសត្រូវអនុវត្តន៍ឲ្យខាងតែបាននូវ វិធានការ «៣ការពារ ៣កុំ» ដោយត្រូវ ប្រយ័ត្នប្រយែងចំពោះសុខភាព ពាក់ព័ន្ធនឹងជំងឺកូវីដនិងការបំរែបំរួលអាកាសធាតុ ផងដែរ ។

លោកថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសបាននាំយកអំណោយជាស្បៀងអាហារ និងថវិកា សម្រាប់ផ្គត់ផ្គង់តម្រូវការ ក៏ដូចជាការលើកទឹកចិត្ត ដល់មន្ត្រីនគរបាលជាតិ ខេត្តត្បូងឃ្មុំ នៅព្រឹកមិញនេះ។

លោកជាម ច័ន្ទសោភ័ណ បានកោតសរសើរចំពោះ លោក ម៉ុន មាគ៍ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងមន្ត្រីនគរបាលទូទាំងខេត្ត ចំពោះការងារអនុវត្តកន្លងមកយ៉ាងសស្រាក់សស្រាំ ក្នុង ការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

សូមជម្រាបថាអំណោយ ស្បៀងអាហារផ្ដល់ជូនស្នងការនគរបាលខេត្ត រួមមាន៖ អង្ករ២៥០០គីឡូក្រាម ម៉ាស៥០០០ អាកុល៦០លីត្រ ទឹកសុទ្ធ១០០កេស បន្លែធម្មជាតិមួយចំនួន និងថវិកាចំនួន៥លានរៀល ផងដែរ ៕SRP