ខេត្តកំពង់ធំ៖លោក អ៊ុត វណ្ណរ៉ា ត្រូវបានប្រកាសតែងតាំង ជាអភិបាលស្រុកសណ្ដាន ជំនួសលោកឡង់ គីសឹង ផ្ទេរជាអភិបាលស្រុកសន្ទុក។
ការប្រកាសផ្លាស់ប្ដូរនេះ នៅឡើងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០២១នេះ ក្រុមវត្តមានលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និង លោកសុខ លូ អភិបាលខេត្តកំពង់ធំ។
លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកថ្មី បានប្តេជ្ញាចិត្តយ៉ាងមុតមាំ នូវគោលជំហរដ៏ច្បាស់លាស់ ក្នុងការដឹកនាំបង្រួបបង្រួមសាមគ្គីភាព ឯកភភាពផ្ទៃក្នុង អភិវឌ្ឍន៍ភូមិឃុំស្រុកឲ្យល្អប្រសើរ គោរពនូវច្បាប់ព្រះរាជាណាចក្រកម្ពុជា ប្រកបដោយតម្លាភាពនិងយុត្តិធម៌ គោរពនិងស្តាប់ការណែនាំចង្អុលបង្ហាញពីថ្នាក់ដឹកនាំ។
លោក សួរ ចាន់ដារ៉ា នាយកទីចាត់ការធនធានមនុស្សបានអានសេចក្ដីប្រកាស អនុក្រិត របស់រដ្នាភិបាល ដោយ លោក អ៊ុត វណ្ណរ៉ា ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលស្រុកសណ្ដាន ជំនួសលោក ឡង់គីសឹង ត្រូវបានប្ដូរភារកិច្ច មកជាអភិបាលស្រុកសន្ទុក និង អ្នកស្រី ទឹម ស៊ីដារ័ត្ន អតីតអភិបាលរងស្រុកសណ្ដាន ដូរទៅសាលាខេត្តកំពង់ធំ ជំនួសដោយអ្នកស្រី ឡាក់សៅចាន់ មកជាអភិបាលរងស្រុកសណ្ដាន។
លោកសុខ លូ បានមានប្រសាសន៍សង្កត់ធ្ងន់ថា ធនធានធម្មជាតិតំបន់ព្រៃឡង តំបន់ព្រៃសហគមន៍ មិនមែនស្ថិតនៅលើការគ្រប់គ្រោងរបស់ក្រសួងកសិកម្ម និងក្រសួងបរិស្ថាន នោះទេ គឺស្ថិតនៅលើ គណ:កម្មការឯកភាពស្រុក និងខេត្ត៕SRP

