ឃាត់ម្ចាស់ខារ៉ាអូខេ ពីរនាក់ប្ដីប្រពន្ធ ករណីបំពានវិធានការរដ្ឋបាល

0

ខេត្តឧត្ដរមានជ័យ៖ជនសង្ស័យឈ្មោះ ខៀវ ជា (ហៅជា) ភេទប្រុស អាយុ៤៧ឆ្នាំ និងប្រពន្ធឈ្មោះ អង ស្រីលីន ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរម្ចាស់ហាងអាជីវកម្ម KTV 555 មានទីលំនៅបច្ចុប្បន្នភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ត្រូវបានឃាត់ខ្លួនករណីបំពានវិធានការរដ្ឋបាល។

ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ដោយប៉ូលិសខេត្តឧត្ដរមានជ័យ តាមដីការបញ្ជាឲ្យចូលខ្លួនលេខ ០២៤ ដប.ចខ/២១ និងលេខ ០២៥ ដប.ចខ/២១ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ របស់លោក តូច សុភក្ដី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តឧត្ដរមានជ័យ។

ប៉ូលិសបានឲ្យដឹងថាជនសង្ស័យទាំង ០២នាក់ខាងលើ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់៕SRP