កម្លាំងអាជ្ញាធរជាតិអប្សរា ល្អទេបងប្អូន អ្នកខេត្តសៀមរាប? ដែលបានចុះដកដំណាំស្វាយចន្ទី

0

ខេត្តសៀមរាប៖កម្លាំងរបស់អាជ្ញាធរជាតិអប្សរា ជាច្រើននាក់នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ព្រឹកមិញ នេះ បាននាំគ្នាដកដំណាំស្វាយចន្ទី របស់ប្រជាពលរដ្ឋ ដែលបានដាំអាស្រ័យផល ក្នុងនៅភូមិគីរីមាននិងភូមិតាប៉ាង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

ប្រជាពលរដ្ឋបានលើកឡើកថាពួកគាត់ដាំដំណាំសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ មិនគួរណាអាជ្ញាធរជាតិអប្សរា ដាច់ចិត្តមកដកដំណាំពួកគាត់នោះទេ។ ពលរដ្ឋថាដីស្ថិតនៅតំបន់ខាងលើ ដែលពួកគាត់បានដាំដំណាំនោះ គឺមានចម្ងាយឆ្ងាយពីអង្គរវត្ត រាប់សិនគីឡូឯណោះ។

ពាក់ព័ន្ធការលើកឡើងរបស់ប្រជាពលរដ្ឋនេះ អង្គភាពសារព័ត៌មានសៀមរាបប៉ុស្ដិ៍ នៅពុំទាន់ទទួលបានការបំភ្លឺពីអាជ្ញាធរជាតិអប្សរានៅឡើយទេ។

ទោះជាយ៉ាងណាពលរដ្ឋថា ដីចំណុចដែលពួកគាត់បានដាំដំណាំនោះ គឺមានឯកសារប្លង់ត្រឹមត្រូវ ដូច្នេះពួកគាត់សុំសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធជាពិសេសអាជ្ញាធរជាតិអប្សរា ពិចារណាឡើងវិញ។ ពលរដ្ឋនៅខេត្តសៀមរាប យល់យ៉ាងណាដែរ ចំពោះសកម្មភាពរបស់កម្លាំងអាជ្ញាធរជាតិអប្សរា? ៕SRP