លោកស្រី ម៉ែន សំអន ថ្លែងអំណរគុណ សប្បុរសជន ដែលបានផ្តល់ជំនួយសប្បុរសធម៌ ជួយខេត្តស្វាយរៀង

0

ខេត្តស្វាយរៀង៖លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងអំណរគុណដល់ លោកស្រី ចាន់ កន្និកា ដែលបានបរិច្ចាក នូវធនធានដ៏ច្រើននាពេលនេះ ដើម្បីចូលរួមចំណែកក្នុងសម្រាលបន្ទុករាជរដ្ឋាភិបាលក្នុងបរិការណ៍កូវីដ ១៩។

លោកស្រី ម៉ែន សំអន ថ្លែងអំណរគុណ លោកស្រី ចាន់ កន្និកា អគ្គនាយិកា ក្រុមហ៊ុន ស៊ី ខេ ខេ អ៊ិនវេសម៉ិន ឯ.ក នៅរសៀល ថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១នេះ នៅទីស្តីការក្រសួង។

លោកស្រី ម៉ែន សំអន បានបន្តទៀតថា៖ សកម្មភាពមនុស្សធម៌ទាំងនេះ គឺជាកាយវិការដ៏ល្អប្រពៃរបស់វិស័យឯកជន ដែលបានជួយដល់រាជរដ្ឋាភិបាល ក៏ដូចជាការជួយដល់ការងារមនុស្សធម៌ (ឧបត្ថម្ភណ្ឌលថែទាំកុមារកំព្រាខេត្តស្វាយរៀង និងឧបត្ថម្ភអង្គការអាហ្វេស៊ីបកម្ពុជា ) ជួយដល់ប្រជាពលរដ្ឋ កំពុងជួបប្រទះនូវជីវភាពខ្វះខាត និងជួបការលំបាកនៅក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលជម្ងឺកូវីដ១៩ ជាពិសេស បានជួយសម្រាលបន្ទុកដល់ពលករចំណាកស្រុក ដែលបានត្រលប់មកបន្តធ្វើចត្តាឡីស័កនៅតាមខ្នងផ្ទះនៃខេត្តស្វាយរៀង ស្របតាមអានុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី កាលពីថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២១ ដែលផ្តោតជាសំខាន់លើការយកចិត្តទុកដាក់ដល់ពលករ ដែលបានឆ្លងចូលមកស្រុកកំណើត តាមតំបន់ព្រំដែនកម្ពុជា ថៃ។

អំណោយសប្បុរសធម៌ រួមមាន៖ អង្ករ ១០តោន ម៉ាស់ ១០កេសធំ និងទឹកថ្នាំសម្លាប់មេរោគ ចំនួន ២០០លីត្រ៕SRP