ខេត្តសៀមរាប៖អាជ្ញាធរស្រុកពួកបានរាយការណ៍ថាក្មេងអាយុទើបពីរឆ្នាំម្នាក់បានលង់ទឹកស្លាប់ខណៈម្ដាយជាប់រវល់។ ហេតុការណ៍បានកើតឡើងនៅរសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១នៅចំណុចភូមិគោកពោធិ៍ ឃុំក្តីរុន ស្រុកពួក។
យោងតាមរបាយការណ៍របស់អាជ្ញាធរស្រុកបានឲ្យដឹងថាជនរងគ្រោះឈ្មោះ ភាន់ នីសា ភេទស្រីបានលង់ទឺកស្រះ ទំហំ៦.៨ម៉ែត្រមជម្រៅ២ម៉ែត្រ មានចម្ងាយ៤ម៉ែត្រពីផ្ទះជនរងគ្រោះទៅទិសខាងជើង។
តាមការសម្ភាសន៍ ម្តាយជនរងគ្រោះថា៖មុនកើតហេតុកូនខ្លួននៅលេងជិតខ្លួន តែដោយសារខ្លួនរវល់លាងចានឆ្នាំង ភ្លេចមើលកូន ក្រោយមកបាត់កូនពុំឃើញ ទើបដើររក ក៏ឃើញកូនខ្លួនលង់ទឹកស្រះក្រោយផ្ទះ។
អាជ្ញាធរបានបញ្ជាក់ថាតាមការពិនិត្យសាកសពពុំមានស្លាកស្នាមដែលគួរសង្ស័យពាក់ព័ន្ធបទល្មើសឡើយ។ មូលហេតុ ដោយការធ្វេសប្រហែសរបស់ម្តាយ៕SRP

