បុរសម្នាក់បើកម៉ូតូបុក គ្រឿងចក្រ បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅស្រុកសូទ្រនិគម

0

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់ភ្លាមៗខណៈបើកម៉ូតូទៅបុកគ្រឿងចក្រ។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ១៤និង៣០ នាទីថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២១ នៅចំណុចភូមិតាយ៉ែក ឃុំតាយ៉ែក ស្រុកសូនិគម លើផ្លូវកៅស៊ូ(ពីឃុំតាយ៉ែក ទៅឃុំសំរោង ស្រុកសូទ្រនិគម។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ 1N8142 បើកបរដោយឈ្មោះសូ ខុម ភេទប្រុស អាយុ៦៦ឆ្នាំ មានទីលំនៅភូមិសំរោងខាងជើង ឃុំសំរោង ស្រុកសូទ្រនិគម ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ ដោយបានបើកបុក គ្រឿងចក្រ សាស័រ ពេលបើកចេញពីផ្ទះ។ ឯអ្នកបើកបរសាស័រ មានឈ្មោះអុល រស្មី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករ រស់នៅភូមិតាយ៉ែក ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប រត់គេចខ្លួនបាត់។
បច្ចុប្បន្ន អ្នកស្លាប់ប្រគល់អោយក្រុមគ្រួសារ។ចំណែក ឯសាស័រ និងម៉ូតូ រក្សាទុកនៅកន្លែងអធិការនគរបាលស្រុកដើម្បីរង់ចាំការដោះស្រាយពេលក្រោយ៕SRP