រាលកាំភ្លេីងកែច្នៃ បណ្ដាលឲ្យស្លាប់ម្នាក់ នៅស្រុកជីក្រែង

0

ខេត្តសៀមរាប៖សមត្ថកិច្ចស្រុកជីក្រែងបានរាយការណ៍ថាបុរសម្នាក់បានស្លាប់ពេលបញ្ជូនមកដល់ក្នុងភូមិ ក្រោយរាលកាំភ្លេីងកែច្នៃ ឆ្នុក។ ហេតុការណ៍បានកើតឡើងនៅម៉ោង១១និង៣០នាទី ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះនៅចំណុចចំការអណ្តូងចាម ស្ថិតក្នុងភូមិសាស្រ្តភូមិដងផ្អាវ ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។

សមត្ថកិច្ចបានបន្តថា ជនរងគ្រោះមានឈ្មោះ លួន លី អាយុ៤២ឆ្នាំមានទីលំនៅភូមិតាព័រ១ ឃុំពង្រក្រោម ស្រុក

ជីក្រែង។ ករណីមូលហេតុជនរងគ្រោះ រត់ដេញបាញ់សត្វ កាំភ្លេីងទាក់និងវល្លិរាលកៃចំក្បាល បណ្តាលអោយស្លាប់តែម្ដង៕SRP