សម្រេចលុបគោលការណ៍ វិនិយោគសាងសង់កំពង់ផែទេសចរណ៍ នៅតំបន់ចុងឃ្នៀស ក្រុងសៀមរាប របស់ក្រុមហ៊ុន ស៊ូ ជីង

0

ខេត្តសៀមរាប៖ទីស្ដីការគណៈរដ្ឋមន្ត្រីបានសម្រេចលុបគោលការណ៍វិនិយោគសាងសង់កំពង់ផែទេសចរណ៍នៅតំបន់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប របស់ក្រុមហ៊ុន ស៊ូ ជីង ផត អ៊ិនវេសមិន។ នេះបើយោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី ដែលបណ្ដាញសៀមរាបប៉ុស្ដិ៍ ទើបទទួលបាននៅថ្ងៃនេះ ដែលមានចុះហត្ថលេខាដោយលោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការប្រចាំ៕SRP