ភ្នំពេញ៖លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា«ភាពឆ្លាតវ៉ៃរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយបានដាក់ចេញនូវផែនការ សកម្មភាព ការងារយ៉ាងច្បាស់លាស់ ក្នុងការស្វែងរកនូវវ៉ាក់សាំង មកចាក់ជូនដល់បងប្អូនប្រជាពលរដ្ឋ បាន យ៉ាងច្រើន រហូតដល់ពេលនេះ បានឈានទៅធ្វើការចាក់វ៉ាក់សាំង ដូសទី ៣ ជាដូសជំរុញ ដល់កងកំលាំង និងមន្រ្តីជួរមុខ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្មក្នុងកិច្ចការងារ ប្រយុទ្ធប្រឆាំងជំងឺកូវីដ នៅតាមព្រំដែននៃប្រទេសកម្ពុជា ដែលទាំងនេះបានបង្ហាញពីការយកចិត្តទុកដាក់ពីប្រមុខថ្នាក់ដឹកនាំ ចំពោះសុខុមាល ភាពរបស់ប្រជាពលរដ្ឋទូទៅ តាមរយ:ការចាក់វ៉ាក់សាំង ដើម្បីការពារខ្លួនពីការឆ្លងរីករាលដាលនៃជំងឺកូវីដ។
លោកខៀវ កាញារីទ្ធ លើកឡើងយ៉ាងដូច្នេះក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ថ្នាក់ដឹកនាំក្រសួងព័ត៌មាន នៅថ្ងៃទី៩ ខែសីហា ព្រឹកមិញនេះដែលមានការចូលរួមជុំផ្ទាល់ និងតាមរយៈប្រពន្ធ័ Zoomជាលក្ខណៈHybrid។
លោកខៀវ កាញារីទ្ធ បន្តថាសម្រាប់ដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ នៅកម្ពុជា បានចាក់ជូនប្រជាពលរដ្ឋបានយ៉ាងច្រើន បើប្រៀបធៀបជាមួយបណ្តាប្រទេសមួយចំនួនក្នុងតំបន់ គឺប្រជាពលរដ្ឋនៅមិនទាន់ទទួលបានការចាក់វ៉ាក់សាំង នេះនៅឡើយនោះទេ៕SRP

