លោក ប៉ែន បូណា ថាបច្ចុប្បន្ន មានអ្នកលេងសង្គមហ្វេសប៊ុកមួយចំនួន បានតាំងខ្លួន ជាអ្នកសារព័ត៌មាន

លោក ប៉ែន បូណា ថាបច្ចុប្បន្ន មានអ្នកលេងសង្គមហ្វេសប៊ុកមួយចំនួន បានតាំងខ្លួន ជាអ្នកសារព័ត៌មាន

ភ្នំពេញ៖ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោក ប៉ែន បូណា បានឲ្យដឹងថា បច្ចុប្បន្ន មានអ្នកលេងសង្គមហ្វេសប៊ុកមួយចំនួន បានតាំងខ្លួនជាអ្នកសារព័ត៌មាន ដែលធ្វើឲ្យប្រជាពលរដ្ឋមួយចំនួនអាចយល់ច្រឡំនិងទទួលបានព័ត៌មានដែលមិនពិត ដោយសារតែពួកគេពុំឆ្លងកាត់ការបណ្តុះ បណ្តាលឬការយល់ដឹងពីក្រមសីលធម៌វិជ្ជាជីវៈ។ លោកបានបញ្ជាក់ថា អ្នកសារព័ត៌មានទាំងមានវិជ្ជាជីវៈ និងគ្មានវិជ្ជាជីវៈត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តន៍តួនាទីភារកិច្ចរបស់អ្នកសារព័ត៌មាន នៅកម្ពុជាធ្វើយ៉ាងណាឲ្យការអនុវត្តន៍នោះ អនុលោមតាម ក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់ របស់សង្គម។

លោកថ្លែងយ៉ាងដ្នេះ ក្នុងកម្មវីធីកិច្ចពិភាក្សាសារព័ត៌មាន «ក្រមសីលធម៌នៃការផ្សាយព័ត៌មានផ្ទាល់តាមហ្វេសប៊ុក» នៅថ្ងៃថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ព្រឹកមិញនេះ ក្រោមវត្តមានលោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន៕SRP