លោកយាយ រស់នៅក្រុងសៀមរាប ចាក់វ៉ាក់សាំងលេខរៀងទី៧លាន បានទទួលថវិកាពី សម្តេច ហ៊ុន សែន

0

ខេត្តសៀមរាប៖លោកយាយចាន់ ឃីម បានទទួលថវិកាលើកទឹកចិត្តចំនួន ១០លានរៀលនិងគ្រឿងឧបភោគ បរិភោគមួយចំនួនពី សម្តេចតេជោ ហ៊ុន សែន។

ការបានទទួលនៅរសៀលថ្ងៃទី២៩ ខែកក្កដា នេះតាមរយៈលោកស្រីឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស។

លោកយាយ ចាន់ ឃីម រស់នៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មានព្រះជន ៧៥ ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី៧លាន ស្ថិតនៅសង្កាត់ស្វាយដង្គំ ក្រុង សៀមរាប ខេត្តសៀមរាប។

តាមរយៈការខិតខំរបស់ក្រុមគ្រូពេទ្យ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការចូលរួមរបស់ប្រជាជន មកដល់ថ្ងៃនេះ សម្រេចបាននូវការចាក់វ៉ាក់សាំងការពារកូវីដ-១៩បាន ៧លាននាក់ ស្មើនឹង៧០ ភាគរយ នៃប្រជាជន ដែលត្រូវចាក់វ៉ាក់សាំងចំនួន១០លាននាក់៕SRP