សាលាដំបូងខេត្តព្រះវិហារ ចែកអំណោយ ដល់ប្រជាពលរដ្ឋ ចំនួន៤៥គ្រួសារ

សាលាដំបូងខេត្តព្រះវិហារ ចែកអំណោយ ដល់ប្រជាពលរដ្ឋ ចំនួន៤៥គ្រួសារ

ខេត្ដព្រះវិហារ៖ប្រជាពលរដ្ឋចំនួន ៤៥គ្រួសារ រស់នៅក្នុងភូមិភាកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារជួបការលំបាក នាពេលអាជ្ញាធកំពុងបិទខ្ទប់ដើម្បីទប់ស្កាត់ជំងឺកូវីត១៩ ទទួលបានអំណោយពីសាលាដំបូងខេត្តព្រះវិហារ។

ការទទួលបាននៅថ្ងៃពុធ ទី២៨ ខែកក្កដា នេះដោយតាមរយៈលោក សេង ម៉េងស៊្រុន លោក ថុល គឹមហឹង, លោក គឹម សំលេង និង លោក វុធ សាវី ជាព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះវិហារ តាមការណែនាំរបស់លោកទី សុវឹនថាល់ ព្រះរាជអាជ្ញា ខេត្តព្រះវិហារ។

ក្នុងឱកាសចុះចែកអំណោយនេះ លោក វុធ សាវី ព្រះរាជអាជ្ញារងខេត្តព្រះវិហារ បានមានមតិសំណេះសំណាលនឹងណែនាំដល់ប្រជាពលរដ្ឋ ដោយសូមឲ្យចូលរួមគោរពវិធានការ របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលគឺ ៣កុំ និង៣ការពារ។ ជាមួយគ្នានវដែរលោកក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ដែលកំពុងខ្វះខាតក្នុងអំឡុងពេលបិទខ្ទប់នេះ ប្រសិនមានការខ្វះខាត ត្រង់ប្រការមួយ សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ «០៩៦ ២៧៥ ៦៤០៣» ដើម្បីក្រុមការងាររៀបចំចាត់ចែងយកទៅប្រគល់ជូនប្រជាពលរដ្ឋ រហូតថ្ងៃផុត ពីការបិទផ្ទប់នេះផងដែរ។សូមជម្រាបថាអំណោយដែលត្រូវប្រគល់ជូនរួមមាន៖.អង្ក .មី .ទឹកត្រី.ទឹកស៊ីវអ៊ីវ .អំបិល .ត្រីខនិងបីចេង៕SRP