អត្ថបទរបស់លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា សរសេរអំពី “គោលដៅ គឺជាថាមពល”

អត្ថបទរបស់លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុនផាផាយ៉ា សរសេរអំពី “គោលដៅ គឺជាថាមពល”

ខេត្តសៀមរាប៖លោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា បាននិពន្ធនូវអត្ថបទមួយក្រោមចំណងជើងថា”គោលដៅ គឺជាថាមពល”។

លោក សឿន តុលា បានសរសេរថា៖ នៅក្នុងលោកយើងនេះ គ្មាននរណាម្នាក់ចង់បានការរស់នៅក្នុងភាពក្រីក្រនោះទេ ពីព្រោះមនុស្ស គឺត្រូវការប្រាក់ ដើម្បីបានចំណីអាហារ ដើម្បីបានទីជម្រក សមសម្លៀកបំពាក់ និងថ្លៃនៃការចំណាយផ្សេងៗ ក្នុងជីវិតប្រចាំថ្ងៃ ប៉ុន្តែ មនុស្សជាច្រើនមានការភាន់ច្រឡំ ជាមួយនិងប្រាក់ ហើយអាក់ខានមិនបានស្វែងយល់ អំពីគុណតម្លៃនៃប្រាក់ ព្រមទាំង ពួកគេអាខាន់ ដើម្បីស្វែងយល់ ថាតើ ប្រភេទធ្វើជំនួញអ្វីខ្លះ ដើម្បីឲ្យបានទទួលសាច់ប្រាក់ល្អ ត្រឡប់មកវិញ ប៉ុន្តែការដាក់គោលដៅ តែងតែជារឿងល្អ សម្រាប់ម្ចាស់អាជីវកម្ម ដើម្បីជំនះឧបសគ្គ ដើម្បីបង្កើនថាមពលក្នុងខ្លួន និងដើម្បី ទាក់ទាញ បានបុគ្គលិកជំនាញ ឱ្យនៅនៅជុំវិញខ្លួន និងដើម្បីទទួលបានផល ដែលយើងបានកំណត់ ។

សូមចងចាំថា ការដាក់គោលដៅ គឺតម្រូវឱ្យយើងអនុវត្ត ប្រសិនបើយើងមិនអនុវត្តទេ យើងគ្រាន់តែជាអ្នកនិយាយពាក្យថា ” គោលដៅតែប៉ុណ្ណោះ” សូមចងចាំថា ឱកាសល្អកើតឡើង សម្រាប់តែមនុស្ស ដែលបានដាក់គោលដៅ និងមានជំនាញ រៀបចំចាត់ចែងមនុស្សធ្វើការតែប៉ុណ្ណោះ រីឯជនរងគ្រោះ ដោយមិនដឹងខ្លួន គឺអ្នកដែលរង់ចាំឱកាស ដោយមិនបានគិត អំពីពេលវេលា ដែលឈឺចាប់ ដែលត្រូវបានចំណាយទៅលើពាក្យថា ” ការរងចាំ” នោះឡើយ។
ការអនុវត្តដដែលដើម្បីឱ្យបានលទ្ធផលដដែល ប៉ុន្តែថាមពលរបស់យើង មិនអាចរក្សាភាពដដែលបានទេ នោះគឺជារឿងខ្លោចផ្សានៅចុងបញ្ចប់។

ការអនុវត្តដ៏មហាសាលគឺសំដៅទៅលើការផ្លាស់ប្ដូរវិធី ដើម្បីឆ្ពោះទៅរកគោលដៅរហូតទទួលបានផលិតផលតាមតែយើងបានកំណត់ សូមចងចាំ ” មនុស្សដែលមើលងាយខ្លួនឯង មិនហ៊ានដាក់គោលដៅ ដើម្បីឲ្យបានសម្រេចអ្វីមួយនោះទេ ហើយពួកគេគ្មានថាមពលក្នុងខ្លួនគ្រប់គ្រាន់ ដើម្បីសម្រេចបានអ្វីមួយនោះឡើយ ”
ក្នុងការធ្វើជំនួញ ដើម្បីឱ្យបានលទ្ធផលអស្ចារ្យ យើងត្រូវតែមានក្រុមការងារ ដែលត្រូវការរបាយការណ៍ ហើយក្រុមការងារ ដែលមានកម្លាំងខ្លាំង គឺត្រូវតែអនុវត្តតាមការដាក់គោលដៅ ”
គោលដៅជួយឱ្យមាន:

  1. គោលដៅបង្កើតឲ្យមានថាមពល និងរៀបចំពេលវេលាត្រឹមត្រូវ
  2. គោលដៅនាំឲ្យមានជំនាញ និងបង្កើនជំនាញ ជាពិសេសនោះ ពួកគេរៀនបានលឿននៅក្នុងប្រព័ន្ធការងារ
  3. គោលដៅនាំឱ្យមានការ ប្ដូរភាពភ័យខ្លាចឲ្យក្លាយជាថាមពល។

និពន្ធដោយលោក សឿន តុលា ស្ថាបនិកក្រុមហ៊ុន ផា ផា យ៉ា PAPAYA NEXT STEP CO,.LTD. *PAPAYA REAL ESTATE (គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ)*PAPAYA HOMESTAY(គម្រោងលើវិស័យទេសចរណ៍)

*PAPAYA GARDEN (គម្រោងលើវិស័យកសិកម្មនិងចែកចាយអាហារ)