ប្រទះឃើញមនុស្សដេកស្លាប់ នៅមុខវត្តពោធិ៍ពីរដើម ក្នុងក្រុងសៀមរាប

ប្រទះឃើញមនុស្សដេកស្លាប់ នៅមុខវត្តពោធិ៍ពីរដើម ក្នុងក្រុងសៀមរាប

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច។ហេតុការណ៍ប្រទះឃើញនៅថ្ងៃទី២៨ ខែកក្កដា ព្រឹកមិញនេះ ស្ថិតត្រង់ចំណុច មុខរោងកាត់សក់ទុកចោល ផ្លូវចូលទៅស្ពាន វត្តពោធិ៍ពីរដើម ក្រុមទី៦ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថាក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុជនរងគ្រោះជាមនុស្សប្រុស មិនស្គាល់អត្តសញ្ញាណ(ជនអនាថា)អាយុប្រហែល៦០ឆ្នាំ។

របាយការណ៍បន្តថាតាមការពិនិត្យរបស់លោកវេជ្ជបណ្ឌិត អ៊ិត ឆបឆរត្ន័ បានសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយសារស្ទះសសៃឈាមបេះដូង(ខ្យល់គរ)  និង បានធ្វើតេស្តរកមេរោគកូវីត១៩ ជាលទ្ធផលអវិជ្ជមាននិងមានការ ចូលរួមពិនិត្យសាកសព របស់មន្ត្រីជំនាញផ្នែកកោសលវិច្ច័យ ខេត្តនិងក្រុងដោយពុំមានស្លាកស្នាមអ្វី ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ។ ករណីនេះបានប្រគល់សាកសពឲ្យមេភូមិ និងចៅសង្កាត់ យកទៅតម្កល់ទុកនៅវត្តព្រះឥន្ទកោសីយ៍ ដើម្បីធ្វើការស្រាវជ្រាវរកសាច់ញាតិ៕SRP