អ្នកធ្លាប់រកប្រាក់ តាមរយ:ភ្ញៀវទេសចរ នៅក្នុងខេត្តសៀមរាប ប្តូរអាជីពមកថតសត្វស្វាប ង្ហោះតាមយូធូបវិញម្តង

អ្នកធ្លាប់រកប្រាក់ តាមរយ:ភ្ញៀវទេសចរ នៅក្នុងខេត្តសៀមរាប ប្តូរអាជីពមកថតសត្វស្វាប ង្ហោះតាមយូធូបវិញម្តង

ខេត្តសៀមរាប៖អ្នកធ្លាប់រកប្រាក់ចំណូល តាមរយ:ភ្ញៀវទេសចរ នៅក្នុងខេត្តសៀមរាប ប្រមាណជា៩០ភាគរយ បានបង្ខំចិត្តប្តូរអាជីពរបស់ខ្លួន មកថតសកម្មភាពសត្វស្វានៅក្នុងរមណីយដ្ឋានអង្គរ ដើម្បីបង្ហោះទៅក្នុងយូធូប(YouTube) រកប្រាក់ចំណូលប្រចាំថ្ងៃវិញ។

ការប្តូរអាជីព ដោយរហ័សរបស់ពួកគេបែបនេះ ក៏ព្រោះតែជំងឺរាតត្បាតកូវីដ១៩វាយលុក ធ្វើអោយភ្ញៀវធ្លាក់ចុះការចូលមកទស្សនាប្រាង្គប្រាសាទដ៏សំបូរបែប ក្នុងរមណីយដ្ឋានអង្គរ។ ជាមួយគ្នានេះក៏បានធ្វើអោយ ប៉ះពាល់និងបាត់បង់ដល់អាជីពរកប្រាក់ចំណូលប្រចាំថ្ងៃ ដែលជាហេតុនាំអោយពួក គេបង្ខំចិត្តនាំគ្នាសម្រុកទៅចាប់អាជីពថ្មីបែបនេះ។

អ្នកធ្លាប់ប្របកមុខរបរជាមួយភ្ញៀវទេសចរ ដែលអាច រហូត៩០ភាគរយក្នុងនោះមានដូចជាមគ្គុទេស អ្នករត់ម៉ូតូកង់៣ អ្នកលក់វត្ថុអនុស្សាវរីយ៍ចល័ត និងអ្នកលក់ភេសជ្ជ: ចល័តជាដើម។

អាជីពថ្មី ដោយថតសត្វស្វានៅរមណីដ្ឋានអង្គរ គឺចែកជា៣ក្រុម ដែលក្រុមទី១ មានគ្នាប្រមាណជា៥០ នាក់ ថតនៅមុខប្រាសាទអង្គរវត្តផ្នែកខាងកើត។ ឯក្រុមទី២មានគ្នាជាង៦០នាក់ថតនៅបរិវេណប្រាសាទបាយ័ននិងក្រុមទី៣មានគ្នាជាង២០នាក់ថតនៅបរិវេណ វត្តព្រះអង្គសាងទុក។

អ្នកប្រម៉ាញរូបម្នាក់ ក្នុងចំណោមជាង១០០នាក់ លោក វ៉ន សំបូរ បានបរិយាយថា ព្រលឹមស្រាងៗពួក គាត់ បានទៅដល់ទីតាំងរៀងខ្លួន ដើម្បីត្រៀមចាំផ្តិតយករូបភាព ដែលពួកគាត់យល់ថា សកម្មភាពណាដែលល្អ ហើយដាក់ បង្ហោះក្នុងយូធូប មានភាពទាក់ទាញ គេមើលច្រើន។ ប្រសិនបើថតបានរូបភាពល្អបង្ហោះចូលក្នុងយូធូប មានការចូលមើលច្រើនយើង ទួលបានប្រាក់ពីខាងយូធូបមកវិញ ទៅតាមចំនួនដែលយូធូបកំណត់។
លោកបន្តថា កាលមិនទាន់មានជំងឺកូវីដ រូបលោកជាមគ្គុទេស ភាសារអង់គ្លេស និងជាអ្នកប្រម៉ាញ់រូបភាពសត្វស្លាប។ ក្រៅពីបកប្រែពន្យល់អោយភ្ញៀវយល់អំពីប្រាង្គប្រាសាទដ៏ល្បីល្បាញរបស់ខ្មែរ ក៏បាននាំភ្ញៀវទៅទស្សនាបឹងទន្លេសាបឬបឹងធម្មជាតិនានា ដែលបំបូរសត្វស្លាប និងថតរូបភាព សត្វស្លាបលក់អោយភ្ញៀវទៀតផង។ ប៉ុន្តែក្រោយជំងឺនេះវាយលុក ធ្វើអោយសេដ្ឋកិច្ចគ្រួសារធ្លាក់ដល់កំរិតសូន្យ ទើបរូបលោកបង្ខំចិត្តមកចាប់យកអាជីព ថតសត្វស្វាបង្ហោះចូលយូធូបដើម្បីរកប្រាក់បែបនេះ។

អ្នកប្រម៉ាញ់រូបភាពរូបនេះបន្ថែមថា ក្នុងចំណោមជាង១០០នាក់ដែលថតស្វាបង្ហោះចូលយូធូ មានអ្នក ខ្លះបាន១ខែ១០០ដុល្លារ អ្នកខ្លះបានដល់៣០០ដុល្លារ ខ្លះបានក្រោម១០០ រូបលោកបានជាង១០០ ឯអ្នក ខ្លះ ទៀតមិនបានសោះក៏មានដែរ។ ពីព្រោះយូធូប ទាល់ តែលុយដែលយើងបង្ហោះនោះបានចាប់ពី១០០ដុល្លារឡើងទើបធ្លាក់ចូលកុងធនាគារ តែបើ១ខែមិនបាន ១០០ដុល្លារទេមិនធ្លាក់ចូលកុងឡើយ។ ចឹងហើយទើប អ្នកខ្លះប្រើពេល៣ទៅ៤ខែ មិនទាន់បាន១០០ផង។

ចំពោះរូបភាពដែលទាក់ទាញ មានអ្នកចូលមើលច្រើនលោកសំ បូរ ប្រាប់ថា ជារូបដែលមេបក្សប្រយុទ្ធ (ខាំ)គ្នាការពារហ្វូង ដូចជាហ្វូងព្រៃ ចូលមកហ្វូងប្រចាំប្រាសាទជាដើម។ រូបភាពទាក់ទាញមនុស្សចូលមើលច្រើនចំនួន(K)កើនឡើង ហើយលុយក៏កើនឡើងដូចគ្នា។ តែក៏សម្រាប់ប្រទេសចូលមើលផងដែរ។ ចំនួន(K)ដូចគ្នា ប្រទេសអាមេរិក ឡើងលុយច្រើន ជាងបណ្តាប្រទេស។ អីចឹងទេ អ្នកជំនាញខាងនឹងទើបអាចមករកប្រាក់ពីយូធូបបាន ព្រោះពេលខ្លះលុយរបស់យើងឡើងជិតបាន១០០ដុល្លារហើយ តែយើងបង្ហោះរូបភាពបន្ត លក្ខណ:សាហាវរន្ធត់ យូធូប បិទឆឺណែលយើងចោល បាត់ទាំងលុយអស់ទៀត។

ចំណែកលោក ម៉ៅ អតីតអ្នកប្រកបមុខរបរដឹកភ្ញៀវ ក៏បានអោយដឹងប្រហាក់ប្រហែលគ្នាថា ការរកលុយពីយូធូប បើរូបភាពមិនទាក់ទាញ គឺមិនមានអ្នកចូលមើល តែបើរូបសាហាវពេកយូធូបបិទឆឺណែលយើងចោល។ តែអ្វីដែលពួកយើងប្រយ័ត្ននោះគឺ យើងមិនអាចចូលថតសត្វស្វាក្នុងប្រាសាទនោះទេ ព្រោះអាចប៉ះពាល់រូបចម្លាក់ផ្សេងៗជាដើម។

សូមបញ្ជាក់ថា កាលពីកន្លងទៅនេះ ក្រុមអ្នកថតសត្វស្វានៅប្រាសាទបាយ័ន ធ្លាប់ផ្ទុះប្រតិកម្មម្តងហើយដោយចោទថា ចាប់ស្វាដែលតួអង្គ ចេញមិនអោយពួកគាត់ថត។ ប៉ុន្តែមន្ត្រីជំនាញ បញ្ជាក់ថា រដ្ឋបាលព្រៃឈើ និងអាជ្ញាធរអប្សរាចាប់នេះគឺជាស្វាដែលកាចបង្កគ្រោះថ្នាក់ដល់មនុស្ស យកទៅព្រលែងឯភ្នំតាម៉ៅ។

លោកយឹម ស៊ីវន នាយសង្កាត់រដ្ឋបាលព្រៃឈើបាគង បានអោយដឹងថា ស្វានៅក្នុងរមណីយដ្ឋានអង្គរ មានប្រហែលជាង២០០ក្បាល។ បច្ចុប្បន្ន អាជ្ញាធរអប្សរាជាអ្នកគ្រប់គ្រង តែខាងលោក ក៏មានភារកិច្ចជួយថែរក្សាដូចគ្នាដែរ។ ឯការចាប់ស្វាចេញពីព្រៃអង្គកាលកន្លងទៅ ព្រោះវាកាចខ្លាំង ដែលផ្តើមចេញពីការអោយចំណីស៊ី។ សត្វស្វាទាំងនោះបង្កគ្រោះថ្នាក់ដល់ពលរដ្ឋ និងភ្ញៀវជាច្រើននាក់ផងដែរ៕SRP