សមាគមចលនា យុវជនកម្ពុជា ក្រុម១៥៧ខេត្តសៀមរាប​ ឧបត្ថម្ភ ទឹកសុទ្ធ ម៉ាសនិងអាកុល ដល់សាលាសង្កាត់ជ្រាវ

សមាគមចលនា យុវជនកម្ពុជា ក្រុម១៥៧ខេត្តសៀមរាប​ ឧបត្ថម្ភ ទឹកសុទ្ធ ម៉ាសនិងអាកុល ដល់សាលាសង្កាត់ជ្រាវ

ខេត្តសៀមរាប៖លោក​ សឹង្ហ​ សំរឹទ្ធិ​ អនុប្រធាន​ សមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ខេត្តសៀមរាប​ នៅថ្ងៃ​អង្គារ​ ទី​២៧​ ខែកក្កដា​ ឆ្នាំ២០២១ នេះ បានដឹកនាំសមាជិក សមាជិកា​ នាំយកអំណោយរបស់​ ប៊ូទិក​ សម្បត្តិ​ ពន្លឺជ័យ​ ជូនដល់សាលាសង្កាត់ជ្រាវ​ ក្រុងសៀមរាប​។

លោក​ សឹង្ហ​ សំរឹទ្ធិ​ បានឲ្យដឹងថាអំណោយដែលបានឧបត្តម្ភ ជូនសាលាសង្កាត់ជ្រាវ រួមមាន៖ទឹកសុទ្ធ​ ចំនួន ២០០យួរ ម៉ាស ចំនួន​១៥ប្រអប់ ស្មើ ៧៥០ម៉ាស អាកុល (១០០មីលីលីត្រ)​ចំនួ​ន​២០០ដបផងដែរ។

ក្នុងឱកាសនោះផងដែរ លោក​ សឹង្ហ​ សំរឹទ្ធិ​ ក្នុងនាមតំណាង លោកហ៊ុន ប៉ូគា ប្រធានសមាគម ចលនាយុវជនកម្ពុជា (ក្រុម១៥៧) ខេត្តសៀមរាប​ បានសំណេះសំណាល ជាមួយលោកគង់ ប៊ឹប ចៅសង្កាត់រងទី១ជ្រាវ ដោយលើកឡើងថាការផ្ដល់អំណោយខាងលើនេះ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅក្នុងសហគមន៍។

លោក​ សឹង្ហ​ សំរឹទ្ធិ ក៏បានមានមតិផ្ដាំផ្ញើដល់មន្ត្រីសង្កាត់ជ្រាវ ដោយសូមចូលរួមក្នុងការអនុវត្តវិធានការណែនាំរបស់រាជរដ្ឋាភិបាល ៣កុំ ៣ ការពារ ទាំងអស់គ្នាដើម្បីចៀសផុតពីជំងឺកូវីដ១៨៕SRP