ភ្នំពេញ៖សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និង យុវវ័យ អាយុ១២ឆ្នាំ ដល់ ១៧ឆ្នាំ ហើយសម្តេចនឹងអញ្ជើញជាអធិបតីភាព បើកយុទ្ធនាការនេះ នៅមន្ទីរពេទ្យកាល់ម៉ែត ព្រមទាំងនឹងនាំចៅៗរបស់សម្តេចដែលមានអាយុចាប់ពី១២ឆ្នាំឡើងទៅ ទៅទទួលវ៉ាក់សាំង។
សម្តេចហ៊ុន សែន បានប្រកាសថា ទោះបីតម្លៃណាក៏ដោយ កម្ពុជាត្រូវតែចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនប្រជាពលរដ្ឋឲ្យបានជោគជ័យ។
សម្តេចតេជោ ក៏បានជំរុញឱ្យក្រសួងពាក់ព័ន្ធ បន្តអនុវត្តវិធានការសុខាភិបាល និងរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បន្តទៀត និងអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យបន្តអនុវត្តវិធានការសុខាភិបាល ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ១៩ និងស្រោចស្រង់ សង្គមកម្ពុជាឡើងវិញ នាពេលខាងមុខ។
ការប្រកាសនេះនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅទី២៣ ខែកក្កដា យប់មិញនេះ ក្នុងឱកាសអញ្ជើញទៅទទួលដោយផ្ទាល់នូវការមកដល់ វ៉ាក់សាំងជំងឺកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន៕SRP

