បុរសម្នាក់ នៅខេត្តសៀមរាប ចាប់រំលោភស្ត្រី មានអាយុបង១០ឆ្នាំ

ខេត្តសៀមរាប៖សមត្ថកិច្ចនគរបាលស្រុកវ៉ារិន បានឃាត់ខ្លួនបុរសម្នាក់ ពីបទ ប្រើអំពើហិង្សាចាប់រំលោភស្រ្តីវ័យចំណាស់ បានសម្រេចកាលវេលាម៉ោង២៣ ថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២១ នៅចំណុចបន្ទប់ដេករបស់ជនរងគ្រោះ ស្ថិតនៅភូមិអូរ ឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះរ័ត្ន ជុំ អាយុ៤២ឆ្នាំ មានទីលំនៅភូមិអូរ ឃុំស្វាយស ស្រុកវ៉ារិន។ ចំណែកជនរងគ្រោះឈ្មោះ ត អ.ន អាយុ៥២ ឆ្នាំ មានទីលំនៅឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប។

យោងតាមសមត្ថកិច្ចបានបង្ហាញថា នៅយប់កើតហេតុខណៈជនរងគ្រោះ កំពុងដេកលង់លក់តែម្នាក់ឯង ក៏ស្រាប់តែ សង្ស័យរុញទ្វារផ្ទះក្រោយជនរងគ្រោះ(ទ្វារគ្មានគន្លឹះ)ចូលដល់កន្លែងដេករបស់ជនរងគ្រោះ ហើយជនសង្ស័យ យកដៃចាប់សង្កត់ទ្រូង ជនរងគ្រោះនិងដេកសង្កត់ពីលើ ពេលជនរងគ្រោះភ្ញាក់ដឹងខ្លួន ស្រែកថាជួយផងៗ ស្រាប់តែជនសង្ស័យ យកដៃទាំងពីរច្របាក់ករជនរងគ្រោះ រហូតមានរបួសមុតរយះផ្នែកករ និងយកដៃខាងស្តាំរបស់ខ្លួនទះមុខជនរងគ្រោះចំនួន២ដៃ ហើយយកដៃស្តាំរបស់ខ្លួនសម្រាតសំពត់ របស់ជនរងគ្រោះ ហើយរំលោភសេពសន្ថវៈរហូតបានសម្រេច។ បន្ទាប់ធ្វើសកម្មភាពរួច និយាយខ្សឹបដាក់ ត្រចៀក ជនរងគ្រោះថា ដេកទៅកុំនិយាយប្រាប់គេ ហើយក្រោកដើរចេញត្រឡប់មកផ្ទះវិញ។ តែជនរងគ្រោះ ក្រោកដើរចេញទៅផ្ទះបងស្រីជីដូនមួយ និយាយប្រាប់រឿងរ៉ាវ ហើយត្រូវអ្នកនៅទីនោះជូនមកសម្រាកព្យាបាលនៅមណ្ឌលសុខភាព។

សមត្ថកិច្ចបានបញ្ជាក់ថាបញ្ជាក់ថាក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញសហការណ៍ ជាមួយគរបាលរដ្ឋបាលស្វាយស ចុះទៅកន្លែងកើតហេតុ នាំខ្លួនបុរសរូបនេះមកធ្វើការសាកសួរ។

ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពដូចអង្គហេតុខាងលើពិតប្រាកដមែន៕SRP