ក្រោយក្រសួងព្រមាន ក្រុមហ៊ុនស្មាត បានរកឃើញកំហុស របស់បុគ្គលិកមួយរូប

ភ្មំពេញ៖បន្ទាប់ពីក្រសួងព្រៃសណីយ៍និងទូរគមនាគមន៍ រកឃើញភាពមិនប្រក្រតី របស់ក្រុមហ៊ុនទូរស័ព្ទប្រព័ន្ធស្មាត រួចមក ក្រុមហ៊ុនស្មាតបានរកឃើញកំហុសរបស់បុគ្គលិកមួយរូប ដែលរហូតមកដល់ពេលបច្ចុប្បន្ននេះ គាត់ត្រូវបានព្យួរ ពីការងារ និង ទទួលទណ្ឌកម្មវិន័យនានា យោងទៅតាមបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុន។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុនស្មាត។

សូមជម្រាបថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានប្រកាសចាត់វិធានការចំពោះ ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី បន្ទាប់ពីក្រសួងបានរកឃើញក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី បានអនុវត្តខុសនឹងនិតិវិធី ក្នុងការបើកលេខទូរស័ព្ទជូនអតិថិជន៕SRP