រដ្ឋាភិបាលជប៉ុន ផ្ដល់ហិរញ្ញប្បទាន ឥតសំណង «ប្រមាណ$ ៣,៣១លាន» សម្រាប់អនុវត្តគម្រោង អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស

ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា លោកប្រាក់ សុខុន និង លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងចុះហត្ថលេខា លើ លិខិត ប្ដូរ សារ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ ជប៉ុន ដែល មានទឹកប្រាក់សរុបចំនួន៣៦២លានយ៉េន (ប្រមាណ ៣,៣១លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោង «អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស» ក្នុងឆ្នាំ២០២១ នៅថ្ងៃទី២៦ខែកក្កដា ឆ្នាំ២០២១នៅទីស្ដីការក្រសួង។

ហិរញ្ញប្បទានឥតសំណង ដែលផ្ដល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹង ចូលរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស នៃព្រះរាជាណាចក្រកម្ពុជាក៏ដូចជាជួយពង្រឹង បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការជិតស្និទ្ធ និងចំណង មិត្តភាពជាប្រពៃណីរវាង ប្រទេសទាំងពីរ៕ SRP