ខេត្តកំពង់ចាម៖លោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ នៅព្រឹកមិញនេះ បាននាំយកអំណោយ របស់រដ្ឋបាលខេត្ត ផ្ដល់ជូនក្រុមគ្រូពេទ្យកងយោធពលខេមរភូមិន្ទនៃយោធភូមិភាគ២ និងក្រុមគ្រូពេទ្យកងវិស្វកម្មក្រសួងការពារជាតិ ដែលកំពុងបំពេញបេសកកម្ម ចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ នៅក្នុងស្រុកជើងព្រៃ និងស្រុកបាធាយ។
អំណោយដែលបានចែកជូនក្រុមគ្រូពេទ្យទាំង ២ស្រុក ខាងលើ ក្នុងមួយស្រុកទទួលបាន៖អង្ករ ចំនួន ២០០គីឡូក្រាម ម៉ាស ១០.០០០ម៉ាស មី ២០កេស អាកុល ៣កាន ជែលលាងដៃ ៥កេស និងទឹកសុទ្ធ ចំនួន ២០កេសផងដែរ៕SRP

