ភរិយា សម្តេច ហ៊ុន សែន បរិច្ចាគថវិកា $៥ម៉ឺននិងបរិក្ខាយមួយចំនួន ដល់មន្ទីរពេទ្យកុមារអង្គរ

ខេត្តសៀមរាប៖ភរិយាសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានបរិច្ចាគ ថវិកាចំនួន៥ម៉ឺនដុល្លារអាមេរិក និងសម្ភារ បរិក្ខាប្រើប្រាស់ ក្នុងការព្យាបាលថែទាំអ្នកជំងឺមួយចំនួនទៀត ដល់មន្ទីរពេទ្យកុមារអង្គរ ដើម្បីជួយសម្រាលនៃការខ្វះខាត។

ការបរិច្ចាគនៅថ្ងៃទី២៣ ខែកក្កដា ព្រឹកមិញ នេះតាមរយៈគណៈប្រតិភូរកាកបាទក្រហមកម្ពុជា ដែលដឹកនាំ ដោយលោកស្រី ពុំ ច័ន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។

សូមបញ្ជាក់ថា កាកបាទក្រហមកម្ពុជា បានផ្តល់ជំនួយជាថវិកាសរុបចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ននេះ គឺមានចំនួន១២០ ០០០ដុល្លារអាមេរិក ដល់មន្ទីរពេទ្យកុមារអង្គរ សម្រាប់ការចូលរួមចំណែកនៅក្នុងប្រតិបត្តិការ ផ្តល់សេវាថែទាំសុខភាពកុមារកម្ពុជា ប្រកបដោយគុណភាព ក្តីមេត្តាករុណា និងឥតគិតកម្រៃ៕SRP