ភ្នំពេញ៖ព្រះមហាក្សត្រ បានត្រាស់បង្គាប់បញ្ចប់មុខតំណែង លោក ឌុច សុវណ្ណារី ពីរដ្ឋលេខាធិការពីរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច។ នេះបើយោងតាមព្រះរាជក្រឹត្យ ចុះនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ។
ការបញ្ចប់មុខតំណែងនេះបន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន បានប្រកាសតាមផេកហ្វេសប៊ុករបស់សម្ដេចនៅរសៀលថ្ងៃមិញថាដកតំណែង លោកឌុច សុវណ្ណារី ចេញពីរដ្ឋលេខាធិការក្រសួង។
នៅលើគណនីហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា៖«ខ្ញុំបានចូលរួមរំលែកទុក្ខតាមរយៈលោកជំទាវ ម៉ែន សំអន ចំពោះមរណៈភាព បង ហុង ថែម ដែលជាមន្ត្រីមួយរូបបានរួមចំណែកកសាងប្រទេសតាំងពីបាតដៃទទេនាឆ្នាំ១៩៧៩»។
សម្ដេចតេជោ បានបន្តថា៖ខ្ញុំមិននឹកស្មានដល់សោះថា ខ្ញុំមានមន្ត្រីមួយរូប ថ្នាក់រដ្ឋលេខាធិការបង្ហោះសារ ផ្ជាញ់ផ្ចាលចំពោះសព សូម្បីតែលោកជំទាវ ម៉ែន សំអន សុំអោយដកចេញក៏មិនព្រមដកដែរ។
លើគណនីហ្វេសប៊ុករបស់សម្ដេចបានបញ្ជាក់ថា« ខ្ញុំមិនអាចទុក លោក ឌុច សុវណ្ណារី អោយនៅជារដ្ឋលេខាធិការក្រសួងបានតទៅទៀតទេ គឺត្រូវដកចេញពីតំណែង ព្រោះលោកមិនសាកសម្យជាមន្ត្រីដឹកនាំទៀតដោយខ្វះគុណធម៌៕SRP

