សម្ដេច ហ៊ុន សែន ប្រកាសដកតំណែង លោកឌុច សុវណ្ណារី ចេញពីរដ្ឋលេខាធិការក្រសួង

0

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន បានប្រកាសដកតំណែង លោកឌុច សុវណ្ណារី ចេញពីរដ្ឋលេខាធិការក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។ នេះបើយោងតាមផេកហ្វេសប៊ុករបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានបង្ហោះនៅមុននេះបន្តិចនារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១នេះ។

នៅលើគណនីហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា៖«ខ្ញុំបានចូលរួមរំលែកទុក្ខតាមរយៈលោកជំទាវ  ម៉ែន សំអន  ចំពោះមរណៈភាព បង  ហុង ថែម  ដែលជាមន្ត្រីមួយរូបបានរួមចំណែកកសាងប្រទេសតាំងពីបាតដៃទទេនាឆ្នាំ១៩៧៩»។

សម្ដេចតេជោ បានបន្តថា៖ខ្ញុំមិននឹកស្មានដល់សោះថា ខ្ញុំមានមន្ត្រីមួយរូប ថ្នាក់រដ្ឋលេខាធិការបង្ហោះសារ ផ្ជាញ់ផ្ចាលចំពោះសព សូម្បីតែលោកជំទាវ ម៉ែន សំអន សុំអោយដកចេញក៏មិនព្រមដកដែរ

លើគណនីហ្វេសប៊ុករបស់សម្ដេចបានបញ្ជាក់ថា« ខ្ញុំមិនអាចទុក លោក  ឌុច សុវណ្ណារី អោយនៅជារដ្ឋលេខាធិការក្រសួងបានតទៅទៀតទេ  គឺត្រូវដកចេញពីតំណែង ព្រោះលោកមិនសាកសម្យជាមន្ត្រីដឹកនាំទៀតដោយខ្វះគុណធម៌៕SRP