លោក សឹង្ហ សំរឹទ្ធិ នាំយកអំណោយជូនលោក គ្រូពេទ្យ របស់កងកម្លាំងការពារអាកាស នៅអនុវិទ្យាល័យព្រះឥន្ទកោសា

0

ខេត្តសៀមរាប៖លោក សឹង្ហ សំរឹទ្ធិ អនុប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧)សាខាខេត្តសៀមរាប និងក្រុមការងារបាននាំយកអំណោយទៅប្រគល់ជូន ដល់លោក គ្រូពេទ្យ របស់កងកម្លាំងការពារអាកាស អគ្គបញ្ជាការ។

ការផ្ដល់អំណោយធ្វើឡើងនៅថ្ងៃ អាទិត្យ ទី១១ ខែកក្កដា ឆ្នាំ២០២១ ព្រឹកមិញនេះ នៅអនុវិទ្យាល័យព្រះឥន្ទកោសា ដែលស្ថិតនៅក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ក្រោមការទទួលពីសំណាក់លោក ជួន សារ៉េត មេបញ្ជាការរងបញ្ជាការដ្ឋានការពារអាកាស អគ្គបញ្ជាការ ដោយមានការចូលរួមពី លោកស្រី លឹម ផល្លិការ អភិបាលរងក្រុងសៀមរាបផងដែរ។

លោក សឹង្ហ សំរឹទ្ធិ បានឲ្យដឹងថាអំណោយដែលត្រូវបានប្រគល់ជូនរួមមាន៖ទឹកសុទ្ធ ១០០យួរ / ត្រីខ ១០០ កំប៉ុង / មី១០កេស / ទឹកក្រូច ៥កេស/៕SRP