ជិះកង់ឌុបស្មៅ ដួលបោកក្បាលនឹងដុំថ្ម ស្លាប់ភ្លាមៗ នៅស្រុក​អង្គរ​ជុំ​

0

ខេត្តសៀមរាប៖បុរសម្នាក់បានស្លាប់ភ្លាមៗ ខណៈ ជិះកង់ឌុបស្មៅ ដួលកង់ បោកក្បាលនឹងដុំថ្ម។

ហេតុការណ៍បានកើតឡើងថ្ងៃព្រហស្បត៍ ទី០៨ ខែកក្កដា ឆ្នាំ ២០២១ ម៉ោង០៩និង១៥នាទី ស្ថិតនៅភូមិនគរភាស២ ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប។

ជនរងគ្រោះឈ្មោះ ហ៊ាន់ ហេង អាយុ៦១ឆ្នាំរស់នៅភូមិនគរភាស២ ឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប។ មូលហេតុ មានជម្ងឺលើសឈាម។ បើតាមរបាយការណ៍បានបញ្ជាក់ថា ក្រុមគ្រូពេទ្យបានចុះមក ពិនិត្យធ្វើតេស្ត យកសំណាករកជម្ងឺកូវីដ១៩(អវិជ្ជមាន)។

គ្រូពេទ្យបានបញ្ជាក់ថាគាត់ស្លាប់ដោយជម្ងឺលើសឈាម (ដាច់​សរសៃ​ឈាម​ខួរក្បាល​)៕SRP