ក្រុមហ៊ុន បុរី ប្រ៊ីលាន សុីធី ឧបត្ថម្ភអំណោយ សរុបជាង$២ពាន់ ដល់ចលនាក្រុម១៥៧ ខេត្តសៀមរាប សម្រាប់ជួយទប់ស្កាត់ជំងឺកូវីដ១៩

0

ខេត្តសៀមរាប៖ក្រុមហ៊ុន បុរីប្រ៊ីលានសុីធី បានឧបត្ថម្ភ គ្រឿងឧបភោគ បរិភោគ និងសម្ភារមួយចំនួន សរុបថវិកាជាង២០០០ដុល្លារ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

ការឧបត្ថម្ភនេះធ្វើឡើង នៅថ្ងៃអង្គរ ទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ នៅទីស្នាក់ការ ក្រុមហ៊ុន បុរីប្រ៊ីលានសុីធី ក្រោមកិច្ចការទទួលពីលោក ហ៊ុន ប៉ូគា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក១៥៧) ខេត្តសៀមរាប និងសហការី។

សូមជម្រាបថាអំណោយសប្បុរសធម៌ពី ក្រុមហ៊ុន បុរីប្រ៊ីលានសុីធី ដែលបានផ្ដល់សមាគមចលនាយុវជនកម្ពុជា (ក១៥៧) ខេត្តសៀមរាប រួមមាន៖ – អាកុល 10កានស្មើ 300លីត្រ – ម៉ាស 10កេសធំស្មើ25000ម៉ាស- មី ម៉ាម៉ា10កេសធំ ស្នើ 60កេសតូច – ត្រីខ 10កេសធំ ស្នើ1000កំប៉ុង- អង្ករ 500គីឡូ – ទឹកត្រី 50យួរ – ទឹកស៊ីអ៉ីវ 50យួរ – ទឹកសុទ្ធ200យួរ។

ឆ្លៀតក្នុងឱកាសទទួលអំណោយនេះលោកប្រធាន ហ៊ុន ប៉ូគា បានថ្លែងអំណរគុណ និងកោតសរសើរ និង វាយតំលៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ បុរី ប្រ៊ីលានសុធី ដែលបានយកចិត្តទុកដាក់ ប្រកបដោយទឹកចិត្តមនុស្សធម៌ ក្នុងឧបត្ថម្ភ សមាគមចលនា១៥៧ខេត្តសៀមរាប ដើម្បីចែកជូនប្រជាពលរដ្ឋ ដែលបានរងគ្រោះដោយសាេរាតត្បាលជំងឺកូវីដ១៩។ ជាមួយគ្នានេះដែរ ប្រធានសមាគមចលនាយុវជនកម្ពុជា (ក១៥៧) ខេត្តសៀមរាប បានរំលឹក ដល់ក្រុមការងារនិងសប្បុរសជនទាំងអស់ អោយមានការប្រុងប្រយ័ត្នខ្ពស់ នូវជំងឺកូវីដ១៩ ដោយត្រូវការអនុវត្តន៍វិធានការ 3កុំ 3ការពារ របស់សម្តេចតេជោ អោយបានទៀតទាត់ ដើម្បីចៀសវាងជំងឺកូវីដ-១៩៕SRP