ខេត្តសៀមរាប៖ផ្ទះមួយខ្នង នៅទល់មុខមណ្ឌលសុខភាពគោចក ត្រូវបានអគ្គិភ័យបំផ្លាញទាំងស្រុង រួមទាំងសម្ភារក្នុងផ្ទះផងដែរ។
ហេតុការណ៍បានកើតឡើង ម៉ោង១៩ នាថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង សៀមរាប ខេត្តសៀមរាប។
នគរបាលប៉ុស្តិ៍គោកចកបានឲ្យដឹងថា ករណីនេះម្ចាស់ផ្ទះឈ្មោះ យឹម រិទ្ធា ភេទ ស្រី អាយុ ៥៩ឆ្នាំ។ ផ្ទះដែលរងការឆាបឆេះប្រភេទឈើ លើថ្មក្រោម ទំហំ (០៥x០៧ x៦/៥០)។
នគរបាលបានបញ្ជាក់ថា អគ្គិភ័យនេះបានឆេះទាំងស្រុង សម្ភារបាត់បង់ ខោអាវ ម៉ូតូម៉ាកវ៉េវ០១គ្រឿង លុយ១២០$ អត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ប័ណ្ណការងារ កាត ATM (អេស៊ីលីដា ABA ប្រាសាក់។ មូលហេតុ៖ តាមការនិយាយរបស់ឈ្មោះ យឹម រិទ្ធា ប្រាប់ថាគាត់ដោតខ្សែភ្លើងចោល នៅជាន់ខាងលើ។
ក្នុងហេតុការណ៍នេះ សមត្ថកិច្ច បានប្រើប្រាស់មធ្យោបាយ ឡានទឹក ចំនួន៧ឡានទឹក ដើម្បីអន្តរាគមន៍ជួយពន្លត់ ហើយរលត់ទាំងស្រុងនៅវេលាម៉ោ១៩ និង៤០នាទី៕SRP

