លោកយាយ អាយុ១០១ឆ្នាំ ដែលបានស្ម័គ្រចិត្ត ចាក់វ៉ាក់សាំងកូវីដ-១៩​ បានទទួលអំណោយពី នាយករដ្ឋមន្ត្រី ហ៊ុន សែន

0

ភ្នំពេញ៖លោកយាយអាយុ ១០១ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩​ នៅសាលាបឋមសិក្សាចតុមុខ បានទទួលអំណោយ
ថវិកាចំនួន​ ៣លានរៀល​ និងសម្ភារឧបភោគ បរិភោគ ពីនាយករដ្ឋមន្ត្រី ហ៊ុន​ សែន​។

ការទទួលបានអំណោយដ៏ថ្លៃថ្លារបស់នាយករដ្ឋមន្ត្រី នៅថ្ងៃទី០២ ខែកក្កដា​ ឆ្នាំ២០២១​នេះ តាមរយៈ លោកស្រី ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​ និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩​ ក្នុងក្របខណ្ឌទូទាំងប្រទេស​ (គ.វ.ក-១៩)​៕SRP