សម្ដេច ស ខេង អញ្ជើញប្រកាសចូលកាន់មុខតំណែង អភិបាលខេត្តកំពង់ឆ្នាំង

0

ខេត្តកំពង់ឆ្នាំង៖សម្ដេចស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញប្រកាសចូលកាន់មុខតំណែង លោក ស៊ុន សុវណ្ណារិទ្ធិ ជាអភិបាល ខេត្តកំពង់ឆ្នាំង ជំនួសលោក ឈួរ ច័ន្ទឌឿន។

ពិធីនេះធ្វើឡើងនៅសាលាខេត្តកំពង់ឆ្នាំងនៅ
ព្រឹកថ្ងៃទី១ ខែកក្កដានេះ។

ក្នុងពិធីប្រកាសចូលកាន់មុខតំណែង នាពេលព្រឹកនេះមានការចូលរួមពី សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ប្រតិភូរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្រុមប្រឹក្សា អភិបាល អភិបាលរងខេត្ត និងមន្ទីរ-អង្គភាព អាជ្ញាធរជុំវិញខេត្តគ្រប់ជាន់ថ្នាក់ ជាច្រើនរូបទៀតផងដែរ៕SRP