បុរសម្នាក់ ដេកស្លាប់នៅក្រុងសៀមរាប ដោយសារជំងឺរបេង

0

ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅក្នុងបន្ទប់របស់ខ្លួន។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង២០និង៤០នាទីថ្ងៃទី២៦ ខែមិថុនា ​ឆ្នាំ ២០២១ នៅភូមិធ្លកអណ្ដូង​ សង្កាត់ស្លក្រាម​ ក្រុងសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ​ ហែន លឿម​ អាយុ៤២ឆ្នាំ​ រស់នៅនៅភូមិធ្លកអណ្ដូង​ សង្កាត់ស្លក្រាម​ ក្រុងសៀមរាប។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះជនរងគ្រោះស្លាប់ មូលហេតុដោយជំងឺរបេង៕SRP