ក្មេងប្រុសអាយុ៦ឆ្នាំ ដើរតាមបងទៅចងគោ ចុះលេងទឹកស្រះ បណ្ដាលឲ្យលង់ស្លាប់

0

ខេត្តសៀមរាប៖ក្មេងប្រុសអាយុ៦ឆ្នាំម្នាក់ ដើរតាមបងទៅចងគោ ហើយចុះលេងទឹកស្រះ បណ្ដាលឲ្យលង់ស្លាប់។

ហេតុការណ៍បានកើតឡើងនៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចវាលស្រែខាងលិចភូមិគោកល្វា ឃុំចារឈូក ស្រុកអង្គរជុំ។

សមត្ថកិច្ចស្រុក​អង្គរជុំ បានរាយការណ៍ថាជនរងគ្រោះ មានឈ្មោះ ជ័យ រ៉ាយុក រស់នៅភូមិ ឃុំកើតហេតុខាងលើ។ មូលហេតុដើរតាមបងទៅចងគោ ចុះទឹកស្រះលេងបណ្ដាលលង់ស្លាប់ តែម្ដង៕SRP