សម្ដេចស ខេង ផ្ដល់អំណោយជូនពលរដ្ឋ ចំនួន១៦០គ្រួសារ នៅស្រុកសំឡូត

ខេត្តបាត់ដំបង៖ប្រជាពលរដ្ឋមានការខ្វះខាតក្នុងជីវភាព ជាពិសេស ដែលទទួលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ សរុបចំនួន១៦០គ្រួសារនៅឃុំចំនួន៤ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង បានទទួលអំណោយរបស់សម្ដេចស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

ការទទួលបានអំណោយនេះ នៅថ្ងៃទី១៩ ខែមិថុនានេះ តាមរយៈលោក ខាន់ ម៉ាណេរ លោក អ៊ុក គង់ សមាជិកព្រឹទ្ធសភា លោក ច័ន្ទ សុផល អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង។
ប្រជាពលរដ្ឋដែលទទួលអំណោយសម្ដេច ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង មកពីឃុំតាតោកចំនួន៤០គ្រួសារ ឃុំកំពង់ល្ពៅចំនួន៤០គ្រួសារ ឃុំតាដាញ់ចំនួន៤០គ្រួសារ និងឃុំស៊ុង៤០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករចំនួន១ការ៉ុង មីចំនួន១កេស ត្រីខចំនួន១យួរ ទឹកស៊ីអ៉ីវ និងទឹកត្រីចំនួន១យួរ ទឹកសុទ្ធចំនួន៥យួរ ព្រមទាំងម៉ាស និងអាកុលមួយចំនួនផងដែរ៕SRP