លោកស្រី អភិបាលខេត្តប៉ៃលិន សូមបួងសួងបារមី យាយយ៉ាត ឲ្យជួយកូនចៅទូទាំងប្រទេស ចៀសផុត ពីជំងឺកូវីដ-១៩

ខេត្តប៉ៃលិន៖លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានសូមបួងសួងបារមី យាយយ៉ាត ជួយកូនចៅទូទាំងប្រទេស ចៀសផុត ពីជំងឺកូវីដ-១៩។

នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការ របស់លោកស្រីអភិបាលខេត្តប៉ៃលិន ដែលបានបង្ហោះរូបភាព និងអមដោយសំណេរបងសួង នៅថ្ងៃទី ១៧ ខែមិថុនាឆ្នាំ ២០២១ នេះ។

នៅលើទំព័រ page facebook លោកស្រីអភិបាលខេត្តបានសរសេរថា៖ កូនលើកម្រាមដៃដប់🙏សូមបួងសួងបារមី អ្នក
ម៉ែយ៉ាត សូមតាមបីបាច់ថែរក្សា កូនចៅ ទូទាំងប្រទេស ជាពិសេស កូនចៅ ចៅទួត ទូទាំងខេត្តប៉ៃលិន ទទួលបានសុខភាពល្អ ចៀសអោយផុត ពីជំងឺដ៍កាចសាហាវ មេរោគកូវីដ-១៩ ទាំងអស់គ្នា🙏។

លោកស្រី បាន ស្រីមុំ បានសរសេរបន្តថា៖
កូនរួមទាំងក្រុមការងារទាំងអស់ខិតខំប្រឹងប្រែងអោយអស់ពីសម្ថភាព មិនហត់នឿយឡើយ ដើម្បីការពារ ពុកម៉ែ បងប្អូន តែទោះបីយ៉ាងណា សូម ពុកម៉ែបងប្អូន ចេះថែរក្សាការពារ សុខភាពខ្លួនឯងត្រូវអនុវត្តន៍តាម ការណែនាំ របស់ ប្រមុខរាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល អោយបានជាប់ជាប្រចាំ កុំភ្លេចខ្លួនអោយសោះ ៣កុំ ៣ការពារ ពាក់ម៉ាស់ លាងដៃអោយបាន ញឹកញាប់ រក្សាគម្លាត កុំជួបជុំមនុស្សច្រើនជាដាច់ខាត។

អភិបាលខេត្តប៉ៃលិនរូបនេះបានបន្តទៀតថា
-គោរពអរគុណ🙏សម្តេចតេជោ ហ៊ុនសែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចទាំងទ្វេ បានគិតគូរគ្រប់ជ្រុងជ្រោយជួយកូនចៅជាង ១៦ លាននាក់ សម្តេច នៅរួមសុខរួមទុក្ខជាមួយកូនចៅគ្រប់ពេលវេលាគ្រប់កាល:ទេស: ទាំងអស់។
គោរពជូនពរសម្តេចទទួលបានសុខភាពល្អ ជាម្លប់ដ៍ត្រជាក់ត្រជុំសំរាប់កូនចៅជារៀងរហូត។

គោរពជូនពរ ពុកម៉ែបងប្អូនទទួលបានសុខភាពល្អគ្រប់ៗគ្នា 🙏- យើងត្រូវរួមសាមគ្គីគ្នាប្រយុទ្ធទប់ស្កាត់ ក្នុងគ្រាលំបាកនេះ យើងនិងឆ្លងផុតការលំបាកនេះជាមួយគ្នា 🙏💪💪💪៕SRP