ផ្ទះចំនួន០៣ខ្នង នៅកំពង់ចាម ត្រូវបានអគ្គិភ័យបំផ្លាញទាំងស្រុង

ខេត្តកំពង់ចាម៖ផ្ទះប្រជាពលរដ្ឋចំនួន០៣ ខ្នង ត្រូវបានអគ្គិភ័យឆាប់ឆេះបំផ្លាញទាំងស្រុង។

ហេតុការណ៍ ស្ថិតនៅភូមិជង្ហុក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២១ ម្សិលមិញ។

អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ផ្ទះជនរងគ្រោះដោយករណីគ្រោះអគ្គិភ័យខាងលើ

ទី១ ផ្ទះរបស់ឈ្មោះមាស សេង ភេទស្រីអាយុ៨៥ឆ្នាំជាតិខ្មែរ ខូចខាត ផ្ទះ០១ខ្នងទំហំ ០៤ម×០៤មធ្វើពីឈើប្រក់ដែកសង្កសីជញ្ជាំងដែក និងសម្លៀកបំពាក់ មួយចំនួន។

ទី២ ផ្ទះរបស់ឈ្មោះ ឯក ចាន់ថុន ភេទស្រីអាយុ ៤៥ឆ្នាំ ជាតិខ្មែរ ខូចខាតបាត់បង់ ផ្ទះទំហំ ០៥ម×០៦ម ធ្វើពីឈើប្រក់ដែកសង្កសី ជញ្ជាំងឈើចំនួន០១ខ្នង,ទូរទឹកកកចំនួន០១,ម៉ាសុីនដេរចំនួន០១,ម៉ាសុីនបោកខោអាវចំនួន០១ , គ្រែឈើចំនួន០១ និងសម្ភារះសម្លៀកបំពាក់មួយចំនួន។

ទី៣ ផ្ទះរបស់ឈ្មោះ អេង ស្រីណែត ភេទស្រីអាយុ២៣ឆ្នាំជាតិខ្មែរ .ខូចខាតបាត់បង់ផ្ទះទំហំ០៤ម×៥ម ធ្វើពីឈើប្រក់ដែកជញ្ជាំងឈើចំនួន០១ខ្នងនិងសម្លារះសម្លៀកបំពាក់មួយចំនួន។

អាជ្ញាធរបានឲ្យដឹងទៀតថាករណីអគ្គិភ័យនេះ មិនបណ្តាលរងគ្រោះមនុស្សឡើយ មូលហេតុ មកពីឆ្លងចរន្ធអគ្គីសនី៕SRP