គម្រោង​​ធ្វើផ្លូវចំនួន៦ នៅស្រុកជើងព្រៃ​ ត្រូវ​បាន​​ដាក់ឲ្យ​ដេញ​ថ្លៃ​​​​​

0

ខេត្តកំពង់ចាម​​៖គម្រោង​មូលនិធិ​ឃុំ​-សង្កាត់​ ​ឆ្នាំ​២០២១​ របស់​គណៈកម្មការ​ជាតិ​សម្រាប់​ការអភិវឌ្ឍន៍​តាម​បែប​ប្រជាធិបតេយ្យ​ នៅ​ថ្នាក់​ក្រោម​ជាតិ​​​ ​ក្នុង​ការ​ស្ថាបនា​ហេដ្ឋារចនាសម្ពន្ធ័​ ក្នុង​ភូមិសាស្ត្រ​ស្រុកជើងព្រៃ​ ចំនួន៦គម្រោង​​ ត្រូវ​បាន​​ដាក់ឲ្យ​ដេញ​ថ្លៃ​​​​​។

ការដាក់ដេញថ្លៃធ្វើនៅថ្ងៃ​ទី​១១ ខែមិថុនា​​ ឆ្នាំ​២០២១​នេះ ក្រោម​វត្តមាន​​​ លោក​ឡី​ មិច​ នាយក​រង​រដ្ឋបាល​សាលា​ខេត្ត​កំពង់ចាម​​ លោក​អូត​ ឈាងលី​ អភិបាល​ស្រុកជើងព្រៃ​​​​​ ដោយ​មានការ​ចូលរួម​ពី​គណៈកម្មការ​លទ្ធកម្ម​ ក្រុមការងារ​សម្របសម្រួល​ខេត្ត​ និង​ស្រុក​ ព្រមទាំង​តំណាង​ក្រុម​ហ៊ុន​ ទទួល​ការ​ ជា​ច្រើន​រូប​ផង​ដែរ​។

លោក​ អូត​ ឈាងលី​ អភិបាល​ស្រុកជើងព្រៃ​​​​​ បាន​លេីកឡេីងថា​ ទោះ​ស្ថិត​ក្នុង​បរិបទ​កូវីដ-១៩​ ស្រុកជើងព្រៃ​ ​នៅតែ​បន្ត​ធ្វើការ​អភិវឌ្ឍន៍​ ជាក់ស្ដែង​ថ្ងៃ​នេះ​ គម្រោង​មូលនិធិ​ឃុំ​ចំនួន​៥គម្រោង​ត្រូវ​បាន​ដាក់​ឲ្យ​ដេញ​ថ្លៃ​ដើម្បី​អនុវត្ត​ការងារ​សាងសង់​ ក្នុង​នោះ​មាន​ ​​៖
១-ឃុំ​ខ្នុរដំបង​ សាងសង់ផ្លូវបេតុអាមេ ប្រវែង ០.៤១៤គ.ម ទទឹង ៤ម នៅភូមិខ្នុរដំបង​ ។
២-ឃុំ​គោករវៀង សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.៤៨៥ គ.ម ទទឹង៤ម នៅភូមិឈូក​ ។
៣-ឃុំ​ស្តេីងជ័យ​ ជួសជុលផ្លូវក្រាលក្រួសក្រហម ប្រវែង ២.២៧០ គ.ម ទទឹង ៥ម នៅភូមិក្តុយ​ ។
៤-ឃុំ​ស្តេីងជ័យ​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.២៤០ គ.ម ទទឹង៦ម នៅភូមិពង្រ-ស្តើងជ័យ​។
៥-ឃុំ​ស្រម៉រ​ សាងសង់ផ្លូវបេតុងអាមេ ប្រវែង ០.២៨០ គ.ម ទទឹង ៤ម នៅភូមិស្រាមជើង​ ។
៦-ឃុំ​ត្រពាំងគរ​ ជួសជុលផ្លូវក្រាលក្រួសក្រហម ប្រវែង ២.២៥០ គ.ម ទទឹង ៣.៥ម និងសាងសង់លូចំនួន៤កន្លែង នៅភូមិកណ្តាល -ក្ងោក​។

ជាមួយគ្នា​នោះ​ លោក​ ​ឡី​ មិច​​ នាយក​រង​រដ្ឋបាល​ខេត្ត​ បាន​សំណូមពរ​ដល់​បងប្អូន​ជា​អ្នក​ទទួល​ការ​ទាំងអស់​ ឲ្យ​ចូលរួម​ជាមួយ​អាជ្ញាធរ​ ដេីម្បី​​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​រីករាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​ ព្រមទាំង​ថ្លែង​អំណរគុណ​ចំពោះអាជ្ញាធរ​ស្រុកជើងព្រៃ​ ដែល​បាន​រៀបចំ​ការ​ដេញ​ថ្លៃ​នេះ​ ឲ្យ​មាន​សណ្ដាប់​ធ្នាប់​ និង​របៀបរៀបរយ​ផងដែរ​ ៕​SRP