លោក ង៉ាន់ ភិរុណ៖ ខេត្តសៀមរាប ការបង្កបង្កើនផលដំណាំកសិកម្ម គិតត្រឹមខែមិថុនា ឆ្នាំ២០២១ បាន«ចំនួន១៥៥ ៧១០ហិកតា»

0

ខេត្តសៀមរាប៖លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាបបានបញ្ជាក់ថា ការងារបង្កបង្កើនផលដំណាំកសិកម្មគិតត្រឹមថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ ការភ្ជួររាស់ដី នារដូវវស្សាធ្វើបានសរុបចំនួន ១៥៥ ៧១០ ហិកតា។

ក្នុងនោះ ការប្រើប្រាស់គ្រឿងយន្តមានចំនួន ១៥៥ ៥៦៥ ហិកតា និងគោ-ក្របីមានចំនួន ១៤៥ហិកតា រួមមានដូចខាងក្រោម ៖

-ដំណាំស្រូវសរុប ៖ ចំនួន ១១១ ៩០៥ហិកតា ស្មើរនឹង ៥៨,៩៨% នៃផែនការ ១៨៩ ៧៣០ ហិកតា ក្នុងនោះ ស្រូវស្រាលមានចំនួន ២៣ ៨១០ហិកតា ស្រូវកណ្ដាលចំនួន ៦១ ២៧៥ហិកតា ស្រូវធ្ងន់ចំនួន ២៣ ២៨០ហិកតា ស្រូវចម្ការ ៧២៥ហិចតា និងស្រូវឡើងទឹកមានចំនួន ២ ៨១៥ហិកតា។

-ដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្មរដូវវស្សា ២០២១ ៖ ការដាំដុះសរុបបានចំនួន ២១ ៥៧៦ហិកតា ស្មើនឹង ៧២,១៧% នៃផែនការ ២៩ ៨៩៨ហិកតា ក្នុងនោះមាន៖

ក-ដំណាំសាកវប្បកម្ម សរុបចំនួន ១ ៤៥២ហិកតា ស្មើនឹង ៤៨,៤០% នៃផែនការ ៣ ០០០ហិកតា ដោយមានដំណាំ ពោតចំនួន ៣០៣ហិកតា ដំឡូងជ្វាចំនួន ២២៥ហិកតា បន្លែគ្រប់មុខចំនួន ៧៤៤ហិចតា ឪឡឹកចំនួន ១៥៤ហិកតា និងម្ទេស ចំនួន ២៦ហិកតា។

ខ-ដំណាំឧស្សាហកម្ម សរុបចំនួន ២០ ១២៤ហិចតា ស្មើនឹង ៧៤,៨២% នៃផែនការ ២៦ ៨៩៨ហិកតា រួមមាន ដំឡូងមី ១៨ ៦២២ហិកតា សណ្ដែកបាយ ១ ២៧៧ហិកតា ល្ង ៤៥ហិកតា អំពៅ ១៦៥ហិកតា និងឈូក ១៥ហិកតា។

លោកថ្លែងបញ្ជាក់នេះនាថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ ម្សិលមិញ នៅសាលាខេត្តសៀមរាប ក្នុង
កិច្ចប្រជុំស្តីពីការរៀបចំបង្កើតក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ខេត្តសៀមរាប៕SRP