ខេត្តកំពង់ចាម៖គណៈប្រតិភូសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគ២ ដឹកនាំដោយលោក អ៊ុក ប៊ុនឈឿន នៅព្រឹកថ្ងៃទី៩ ខែមិថុនា នេះ បាននាំយកអំណោយផ្តល់ជូនគណកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម តាមរយៈលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ខ្លូត ផន
បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគ២ ដែលបាននាំយកនូវអំណោយរួមមាន មី ចំនួន១០០កេស ទឹកបរិសុទ្ធ ១០០កេស ត្រីខ ១០០យួរ ទឹកស៊ីអ៊ីវ ១០០យួរ និងទឹកត្រី ១០០យួរ ប្រគល់ជូនគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម សម្រាប់យកទៅប្រេីប្រាស់ជាប្រយោជន៍ក្នុងយុទ្ធនាការនានា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ៕SRP