អភិបាលខេត្តកំពង់ធំ ចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋ រងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន៧៣ខ្នងផ្ទះ

អភិបាលខេត្តកំពង់ធំ ចែកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋ រងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន៧៣ខ្នងផ្ទះ

ខេត្តកំពង់ធំ៖លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តកំពង់ធំ នៅថ្ងៃម្សិលមិញនេះបានអញ្ជើញចុះជួបសំណេះ សំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ផផ្តល់ជូនប្រជាពលរដ្ឋ រងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ៧៣ខ្នងផ្ទះ នៅទីតាំងចំនួន៥ផ្សេងគ្នា ក្នុងស្រុកប្រាសាទសំបូរ និងស្រុកកំពង់ស្វាយ។

លោកសុខ លូ បានចូលរួម សម្តែងការ សោកស្តាយជាខ្លាំង ជាមួយ ក្រុមគ្រួសារ រងគ្រោះ ទាំងអស់ ចំពោះមហន្តរាយធម្មជាតិ ដែលបង្កអោយមានការរបើក ដំបូលនិងបង្កឲ្យ មានគ្រោះថ្នាក់ រហូតដល់ បាត់បង់ អាយុជីវិត ព្រមទាំង រងរបួសជាច្រើននាក់ ដដែលមិននឹកស្មានដល់នេះ។

អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូនជនរងគ្រោះទាំង៧៣គ្រួសារ ក្នុង ១គ្រួសារ ទទួលបាន៖អង្ករ២៥គក្រ មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ ១យួរ ត្រីខ ១យួរ ឆ្នាំងចំនួន១គូរ ឃីត ១ ( មុង១ ភួយ១ សារុង១ ក្រមា១ ) អាវយឺត ២ តង់កៅស៊ូចំនួន១ និងថវិកាមួយចំនួនផងដែរ។

សូមបញ្ជាក់ថាហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ១និង៤០នាទី ថ្ងៃទី០២ មិថុនា ២០២១ បណ្តាលអោយររលំ របើក ដំបូលក្បឿង ដំបូលសង្កសី ចំនួន ៧៣ខ្នងផ្ទះ ក្នុងនោះស្រុកប្រាសាទសំបូរ ១៤ខ្នងផ្ទះ និងស្រុកកំពង់ស្វាយ ចំនួន ៥៩ខ្នងផ្ទះ៕SRP