រថយន្ដក្រឡុកសុីម៉ង់ត៍ បើកកិនស្ត្រី អ្នកជិះកង់ម្នាក់ នៅក្រុងសៀមរាប បណ្ដាលឲ្យស្លាប់ភ្លាមៗ

ខេត្តសៀមរាប៖ស្ត្រីម្នាក់កំពុងជិះកង់ត្រូវបានរថយន្តក្រឡុកស៊ីម៉ង់ត៍បើកកិនបណ្តាលឲ្យស្លាប់ភ្លាមៗ។

ហេតុការណ៍បានការបង្កើតឡើងនៅវេលាម៉ោង០៩ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវបំបែកលូទឹកស្អុយ ស្ថិតក្នុងភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ និយាមការ48P:0375306 1476119

មន្ត្រីជំនាញបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ មានឈ្មោះ ប៉ៅ ជុំ អាយុ៥៧ឆ្នាំ មុខរបរ អ្នកលាងចាន រស់នៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប (ជាស្រ្តីមេម៉ាយកូន០៤)។

សមត្ថកិច្ចបានបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះជនបង្កពុំស្គាល់អត្តសញ្ញាណ បើកបររថយន្ដក្រឡុកសុីម៉ង់ត៍ ម៉ាក ISUZU ពណ៌ស ពាក់ស្លាកលេខ សៀមរាប 5A:0065(រត់គេចខ្លួនបាត់ក្រោយកើតហេតុ)។បច្ចុប្បន្ន៖សពជនរងគ្រោះ ត្រូវបានកូនៗដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្ដស្វាយដង្គំ។ ចំណែករថយន្ដបង្ក និងកង់ជនរងគ្រោះ ត្រូវបាននគរបាលចរាចរណ៍ យកទៅរក្សាទុកដើម្បីរងចាំដោះស្រាយ៕SRP