លោកហ៊ុន ម៉ានី៖ ឆ្នាំនេះ បើទោះយើងមិនអាចជួបជុំគ្នាជាទ្រង់ទ្រាយធំ ក៏ពិតមែន តែក្តីស្រលាញ់ និងនឹករឭករបស់ប៉ា និងម៉ាក់ចំពោះកូនៗទាំងអស់ នៅតែមានជានិច្ច

0

ភ្នំពេញ៖លោកហ៊ុន ម៉ានី បានផ្ញើសារថាឆ្នាំនេះ បើទោះយើងមិនអាចជួបជុំគ្នាជាទ្រង់ទ្រាយធំ ក៏ពិតមែន តែក្តីស្រលាញ់ និងនឹករឭករបស់ប៉ា និងម៉ាក់ចំពោះកូនៗទាំងអស់ នៅតែមានជានិច្ច។

តាមរយៈទំព័រផេកហ្វេសប៊ុកផ្លូវការរបស់ លោកហ៊ុន ម៉ានី បានបង្ហាញថា៖ ក្នុងឱកាសនៃទិវាកុមារអន្តរជាតិ ពុក ម៉ែ និងបងៗ សូមចូលរួមអបអរសាទរ និងជូនពរដល់កូនៗទាំងអស់ឱ្យមានសុខភាពល្អ កម្លាំងពលំមាំមួន រៀនសូត្របានពូកែ ដើម្បីត្រៀមខ្លួនធ្វើជាសរសរទ្រូង សម្រាប់អនាគតរបស់ប្រទេសជាតិ។

ក្នុងសារដដែលបានលើកឡើងថា ឆ្នាំនេះ បើទោះយើងមិនអាចជួបជុំគ្នាជាទ្រង់ទ្រាយធំបាននៅឡើយក៏ពិតមែន តែក្តីស្រលាញ់ និងនឹករឭករបស់ប៉ា និងម៉ាក់ចំពោះកូនៗទាំងអស់នៅតែមានជានិច្ច ហើយពួកយើងពិតជាចង់ជួបកូនៗណាស់។ ប៉ា និងម៉ាក់សូមផ្ញើកាដូ និងអាហារមួយចំនួនចែកដល់កូនៗនៅតាមផ្ទះរៀងៗខ្លួនតាមរយៈបងៗដែលនៅអង្គការផ្ទះបាយកុមារ។ សូមអរគុណដល់កូនៗនៅអង្គការផ្ទះបាយកុមារ ដែលឥលូវនេះកូនៗបានបំពេញតួនាទីជាអ្នកបន្តចែករំលែកក្តីស្រលាញ់ទៅកុមារ ដូចអ្វីដែលកូនៗធ្លាប់បានទទួលពីប៉ាម៉ាក់កាលពីពេលកន្លងទៅ។

សូមកូនៗ និងអាណាព្យាបាលទាំងអស់ថែរក្សាសុខភាព និងការពារខ្លួនកុណឱ្យឆ្លងជំងឺកូវីដ ១៩ ដោយប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ៕SRP